មកស្គាល់ប្រ​ទេស​អាស៊ានពីរជាប់ឈ្មោះ​ក្នុង​ប្រទេស​មាន​យោធាខ្លាំង​បំផុតទាំង​២៥​លើពិភព​លោក​

  • 2019-05-21 02:30:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​ពីរ​បាន​ជាប់​ឈ្មោះ​ក្នុ​ប្រទេស​ទាំង​២៥​ដែល​មាន​កម្លាំង​យោធា​ខ្លាំង​បំផុត​លើ​ពិភព​លោក។ ទិន្នន័យ​របស់​Global Firepower ឆ្នាំ២០១៨ បាន​កំណត់​កត្តា​ចំនួន៥៥​លើ​ប្រ​ទេស​ចំនួន​១៣៦ សម្រាប់​វិនិច្ឆ័យ​លើ​កម្លាំង​យោធា​នេះ។​

(កងទ័ពឥណ្ឌូនេស៊ី)

សម្រាប់​ឆ្នាំ​២០១៨​ប្រទេស​អាស៊ាន​ទាំងពីរ​នេះ​មាន​ឥណ្ឌូនេស៊ីជាប់​លេខទី​១៥ មាន​ប្រ​ជា​ជន​សរុ​ប​ជាង​២៦០​លាន​នាក់ កង​ទ័ព​៩៧៥ ៧៥០​នាក់ ហើយ​ចំណាយ​ថវិកា​លើវិ​ស័យ​យោធា៦,៩​ពាន់​លាន​ដុល្លារ​ខណៈ​​វៀតណាម​ជាប់​លេខ​២០​ ដែល​មាន​ប្រ​ជា​ជន​ជាង​៩៦​លាន​នាក់ កងទ័ព​ជាង​៥,៤​លាន​នាក់ ចំណាយ​ថវិកា​លើ​វិស័យ​យោធា​៣,៣៦​ពាន់​លា​ដុល្លារ។

(កងទ័ពវៀតណាម)

អាម៉េរិក​ជាប់​លេខ​១មាន​កង​ទ័ព​ជា​ង​២លាន​នាក់ ថវិកា​យោធាឆ្នាំ​២០១៨​ចំនួន​៦៤៧​ពាន់​លាន​ដុល្លារ តាម​ពីក្រោយ​ដោយ​ប្រ​ទេស​រុស្សី​មាន​កងទ័ព​ជាង​៣,៥​លាន​នាក់ ថវិកា​យោធា​៤៧​ពាន់​លាន​ដុល្លារ និង​ចិន​ជាប់​លេ​ខ៣​ មាន​កង​ទ័ព​ជាង​២,៦​លាន​នាក់ ថវិកា​យោធា​១៥១​ពាន់​លាន​ដុល្លារ​អាមេរិក​។​

ប្រ​ទេស​ផ្សេងទៀត​មាន​ឥណ្ឌា​ជាប់​លេខ​៤ បារាំង​លេខ​៥ ចងក្រភពអង់គ្លេស​លេខ​៦ កូរ៉េ​ខាង​ត្បូង​លេខ៧ ជប៉ុន​លេខ​៨ ទួគីលេខ​៩ អាល្លឺម៉ង់លេខ​១០ អ៊ីតាលី​លេខ​១១ អេស៊ីប​លេខ​១២ អ៊ីរ៉ង់​លេខ​១៣ ប្រេស៊ីល​លេខ​១៤ អ៊ីស្រាអ៊ែល​លេខ​១៦ ប៉ាគីស្ថានលេខ​១៧​ កូរ៉េខាង​ជើង​លេខ​១៨ អេស្ប៉ាញ​លេខ​១៩ អូស្រ្តាលី​លេខ​២១ ប៉ូឡូញ​លេខ​២២ អាល់ហ្ស៊ីរីលេខ​២៣ កោះ​តៃវ៉ាន់​លេខ​២៤ និង​កាណាដាលេខ​២៥៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ទូច សុខា

អត្ថបទពេញនិយម