តារា​វៀតណាម​ តែង​ខ្លួន​​ល្ហល្ហេវ​ខ្លាំង​សម្បើម​ នៅ​កម្មវិធី​បារាំង

  • 2019-05-21 03:32:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​តារា​ម៉ូដែល​វៀតណាម​ Ngoc Trinh ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​សារព័ត៌មាន​អន្តរជាតិ​ ពេល​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Cannes Film Festival ក្នុង​ប្រទេស​បារាំង​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

តារា​វ័យ ២៩ ឆ្នាំ​រូប​នេះ បាន​បង្ហាញ​មុខ​​ជា​មួយ​​រ៉ូប​​ពណ៌​ខ្មៅ ឆែក​ផ្លូវ​ទាំង​សង្ខាង​ ដែល​មើល​ឆ្លុះ​សាច់ ​ស្ទើរ​តែ​ឃើញ​គ្រឿង​ក្នុង​ច្បាស់ៗ​តែ​ម្ដង។ ត្បិត​ថា​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​បាន​ច្រើន​ ប៉ុន្តែ​ងាក​ទៅ​ប្រទេស​វៀតណាម​ឯណោះ​វិញ ឃើញ​ថា​តារា​រូប​នេះ​ទទួល​បាន​ការ​រិះគន់​មិន​តិច​ឡើយ។ ពលរដ្ឋ​វៀតណាម​មួយ​ចំនួន​​លើក​ឡើង​ថា​ តារា​ម៉ូដែល​រូប​នេះ​បាន​សាង​រូបភាព​មិន​សម​រម្យ​ដល់​ជាតិ នៅ​លើ​ឆាក​អន្តរជាតិ៕​​​​​

ចុចអាន ៖ មោទកភាព ជំទាវ យឹម ឆៃលីន ដ៏​ស្រស់​ស្អាត លេច​មុខ​នៅ​មហោ​ស្រព​ពិភពលោក​ទី​ក្រុង​កានគួរ​ឲ្យ​ភ្ញាក់​ផ្អើល!

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី