កំណត់ត្រាខ្លះៗលើការចំណាយវាល់លានដុល្លារក្នុងពិធីមង្គលការកូនសេដ្ឋីនៅស្រុកគេ
- 2019-05-22 06:20:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំណត់ត្រាខ្លះៗលើការចំណាយវាល់លានដុល្លារក្នុងពិធីមង្គលការកូនសេដ្ឋីនៅស្រុកគេ
ចន្លោះមិនឃើញ
បុគ្គលមានទ្រព្យមួយចំនួនហាក់មិនស្ដាយស្រណោះនឹងការចំណាយលើពិធីមង្គលការរបស់កូនចៅរបស់ខ្លួននោះទេ ដោយខ្លះហានចំណាយរាប់លានដុល្លារសម្រាប់ពិធីមួយនេះ។
មហាសេដ្ឋីទីពីរនៅប្រទេសឥណ្ឌាកាលពីឆ្នាំ២០០៤ រៀបការកូនស្រីនៅប្រទេសបារាំង មានការប៉ាន់ប្រមាណថាចំណាយអស់ប្រហែល៧៤លានដុល្លារ ដោយម្ចាស់ដើមការនេះបានដឹកភ្ញៀវពីឥណ្ឌាទៅបារាំងប្រហែល១ពាន់នាក់ផង។
ចំណែកមង្គលការរបស់ព្រះអង្គម្ចាស់Charlies និងព្រះនាងDiana កាលពីឆ្នាំ១៩៨១វិញចំណាយអស់ប្រហែល៣៨លានដុល្លារ ឬបើធៀបទៅនឹងតម្លៃបច្ចុប្បន្នរហូតដល់ជាង១៤៧លានដុល្លារ។
សម្រាប់ពិធីមង្គលការរបស់កូនសេដ្ឋីរុស្សីវិញ ត្រូវបានរាយការណ៍ថាកូនក្រមុំគ្រាន់តែចំណាយលើសម្លៀកបំពាក់រហូតដល់១,២លានដុល្លារ ហើយមានការជួលតារាចម្រៀងល្បីឈ្មោះដល់ទៅបីរូប គឺJennifer Lopez Sting និង Enrique Iglesias មកច្រៀងក្នុងកម្មវិធីផង។ គិតជាការចំណាយគេប៉ាន់ប្រមាណថាអស់ប្រហែល១ពាន់លានដុល្លារ៕