Uber ចេញមុខងារ Quiet Mode ត្រូវចិត្តអ្នកធ្វើដំណើរចង់បានភាពស្ងៀមស្ងាត់
- 2019-05-28 03:56:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Uber ចេញមុខងារ Quiet Mode ត្រូវចិត្តអ្នកធ្វើដំណើរចង់បានភាពស្ងៀមស្ងាត់
ចន្លោះមិនឃើញ
អ្នកធ្វើដំណើរដែលប្រើប្រាស់សេវាកម្មតាក់ស៊ីរបស់ក្រុមហ៊ុន Uber ចាប់ពីពេលនេះតទៅនឹងទទួលបានមុខងារដ៏ពិសេសមួយ ឲ្យឈ្មោះថា 'Quite Mode' ដែលតម្រូវឲ្យអ្នកបើកបរនឹងមិននិយាយអ្វីទាំងអស់ ពោលគឺមានភាពស្ងាត់ស្ងៀមអំឡុងពេលធ្វើដំណើរ។
ប្រធានផ្នែកផលិតផលតរបស់ Uber លោក Aydin Ghajar បានទម្លាយហេតុផលនៅពីក្រោយការដាក់ឲ្យប្រើប្រាស់មុខងារថ្មីនេះ ក៏ដោយសារទទួលបានការផ្តល់មតិពីអ្នកប្រើប្រាស់ ជាពិសេសអតិថិជននារីៗរមែងជួបអ្នកបើកបរដែលចូលចិត្តលេបខាយសម្តី រហូតដល់ពេលខ្លះធ្វើឲ្យពួកគេមានអារម្មណ៍ថាមិនមានសុវត្ថិភាព មិនខុសពីអ្នកប្រើប្រាស់បុរសក៏ធ្លាប់បានជួបអ្នកបើកបរដែលមានការនិយាយស្តីមិនសមរម្យផងដែរ។
ដូច្នោះហើយសម្រាប់មុខងារ Quite Mode នឹងកំណត់បើកឲ្យប្រើប្រាស់ដំបូងបង្អស់នៅសហរដ្ឋអាមេរិក លើឈុតសេវាកម្ម Uber Black និង Uber Black SUV ដោយទាំងពីរនេះជាសេវាកម្មមានតម្លៃខ្ពស់ជាងសេវាកម្មដទៃ។
ទៅថ្ងៃមុខក៏រំពឹងនឹងដាក់ឲ្យប្រើប្រាស់ក្នុងបណ្តាប្រទេសដទៃទៀតផងដែរ ហើយ Quite Mode ក៏ទំនងជាពង្រីកដល់អ្នកប្រើប្រាស់សេវាកម្ម Uber X ដូចគ្នា។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: