ក្លឹបរាត្រីបែបសម័យបារាំង បង្ហាញខ្លួនយ៉ាងសង្ហាលើទឹកដីអង្គរ សម្រាប់អ្នកចង់លម្ហែចិត្តបែបកាលីព

  • 2019-05-30 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយពីកន្លែងដើរលេងពេលយប់នៅសៀមរាបគឺមិនខ្វះទេ តែបើចង់រកក្លិបរាត្រីបែបអឺរ៉ុប ដែលមានបរិយាកាសល្អ និងមានការរៀបចំដូចអគារក្នុងសម័យអាណានិគមនិយមបារាំង ធានាថាអ្នករាល់គ្នានឹងពេញចិត្តក្លិបដែលស្ថិតនៅជាន់ទី ១ នៃភោជនីយដ្ឋាន Hard Rock Cafe Angkor ជាមិនខាន។

នៅទីនេះ មានទីធ្លាសមរម្យសម្រាប់ឲ្យភ្ញៀវរីករាយរាំលេងកម្សាន្ត ស្ដាប់ភ្លេង និងញ៉ាំអាហារឆ្ងាញ់ៗជុំគ្នានាពេលរាត្រី។ ត្បិតអីវាមានបរិវេណធំអាចផ្ទុកកន្លែងអង្គុយរហូតដល់ ៨០ កៅអី និងមានទីធ្លាអាចឲ្យអ្នកឈរបានរហូតជាង ១០០ នាក់។ អ្វីដែលពិសេសនោះគឺ ក្លិបនេះមានឌីជេប្រចាំដែលមានស្នាដៃពិសេសក្នុងការបំពេអារម្មណ៍អតិថិជនគ្រប់គ្នាតាំងពីម៉ោង ៩:៣០ យប់ ដល់ ២:០០ ព្រឹក។ បន្ថែមពីនោះ ហាងដែលមានកេរ្តិ៍ឈ្មោះល្បីទូទាំងពិភពលោកនេះ នឹងមានការផ្ដល់ជូនប្រូម៉ូសិនជារៀងរាល់ថ្ងៃ បូករួមជាមួយកម្មវិធីកម្សាន្តប្លែកៗជារៀងរាល់ខែផងដែរ។

អ្នកក៏អាចរៀបចំពិធីជប់លៀងផ្ទាល់ខ្លួនជាលក្ខណៈគ្រួសារ និងមិត្តភ័ក្ដិនៅទីនេះក៏បាន ព្រោះ Hard Rock Cafe Angkor មានសេវារៀបចំកម្មវិធី និងអាហារមួយឈុត ដោយធានាថានឹងមិនធ្វើឲ្យអតិថិជនគ្រប់គ្នាខកបំណងឡើយ។

Hard Rock មានដើមកំណើតតាំងពីឆ្នាំ ១៩៧១ នៅទីក្រុងឡុង និងសាខាជុំវិញពិភពលោក សរុបជាង ៧៥ ប្រទេស។ ភោជនីយដ្ឋានលំដាប់ពិភពលោកនេះ ល្បីមានម្ហូបឆ្ងាញ់ ភេសជ្ជៈច្រើនជម្រើស ជាមួយការប្រគំតន្ត្រីដ៏ទាក់ទាញ។ ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ Hard Rock Cafe Angkor

អត្ថបទ៖ សុខណា