រូបភាព ៤សន្លឹក​កែ​ឡាន Prius បើកដំបូល និង រាង​ដូច Pick Up ឡើង​អ៊ែម

  • 2019-05-31 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាន Prius ជា​ប្រភេទ​ឡាន Hybrid ដែល​កំពុង​មាន​ភាព​ពេញ​និយម​សម្រាប់​អ្នក​ប្រើ​ប្រាស់​ជា​លក្ខណៈ​គ្រួសារ ដោយ​មាន​រូប​រាង​ស្អាត ស៊ី​សាំង​តិច​គួបផ្សំ​ជា​មួយ​តម្លៃ​ធូរ​ថ្លៃ​ខ្ទង់ ១ ទៅជិត ២ម៉ឺន​ដុល្លារ​អាច​ទិញ​ប្រើ​ប្រាស់​បាន​សម្រាប់​ម៉ូដែល​មួយ​ទឹក​ក្នុង​ស្រុក។

ក្រឡេក​មក​មើល​រូប​ភាព ៤​សន្លឹក​ដែល​ត្រូវ​បាន​គេ​យក​ឡាន Prius មក​ច្នៃ​ជា​ប្រភេទ​លាន Pick Up និង​បើក​ដំបូល​មើល​ទៅ​ពិត​ជា​មាន​ភាព​ទាក់​ទាញ និង​ត្រូវ​ចិត្ត​សម្រាប់​អ្នក​ស្រលាញ់​ការ​លេង​ឡាន។

Prius ស៊េរីឆ្នាំ ២០០៦

Prius ជំនាន់​​ទី​ពីរ​ជា​ជំនាន់​ដែល​មាន​ទីផ្សារ​ច្រើន​សម្រាប់​អ្នក​ប្រើ​នៅ​កម្ពុជាចាប់បីស៊េរី ២០០៤ ដល់ ២០០៩ មាន​ការ​រចនា​រូបរាង​ខុស​គ្នា​ពី​ជំនាន់​ទី​មួយ​ខ្លាំង​ ទាំង​បច្ចេកវិទ្យា​ជា​ពិសេស​រូប​រាង ផ្នែក​ខាង​មុន ​ត្រង់​​គូថ​ក្រោយ​តែ​ម្ដង។

Prius ស៊េរីឆ្នាំ ២០០៥

Prius ជំនាន់​ទី​ពីរ​នេះ​នៅ​តែ​ប្រើ​ម៉ាស៊ីន​ I-4 ទំហំ​ ១,៥ លីត្រ កម្លាំង ៧៦ សេះ គួប​ផ្សំ​ជា​មួយ​ម៉ូទ័រ​អេឡិចត្រូនិក​កម្លាំង ៦៧ សេះ។ ការ​បើកបរ​ក្រៅ​ក្រុង​ចម្ងាយ​ ១០០ គីឡូម៉ែត្រ​ស៊ី​ប្រេង​ឥន្ធនៈ ៥,២ លីត្រ និង ក្នុង​ក្រុង​ស៊ី​ ៤,៩ លីត្រ​ក្នុង​ ១០០ គ.ម។ ចំនួន​លក់​ជំនាន់​ទី​ពីរ​នេះ​កើន​ឡើង​ដល់​ប្រមាណ​ ១ ១៩២ ០០០ គ្រឿង៕

រូបភាព៖ ហ្វេសបុក

អត្ថបទ៖ ម៉េងងី