Mourinho ចុចឈ្មោះ១១នាក់ល្អបំផុតនៅ UCL រដូវកាលនេះ មានមកពី Liverpool ៦នាក់
- 2019-06-03 02:11:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho ចុចឈ្មោះ១១នាក់ល្អបំផុតនៅ UCL រដូវកាលនេះ មានមកពី Liverpool ៦នាក់
ចន្លោះមិនឃើញ
លោក Jose Mourinho បានចុចឈ្មោះកីឡាករ Liverpool ៦នាក់ ក្នុងជម្រើស១១នាក់ល្អបំផុតរបស់លោកក្នុង Champions League រដូវកាលនេះ។
អតីតអ្នកចាត់ការរបស់ Manchester United បានសរសើរពីសមត្ថភាពលេងរបស់ហង្សក្រហម បន្ទាប់ពីបង្ហាញយុទ្ធសាស្ត្រល្អយកឈ្នះSpurs ២-០ នៅទីក្រុង Madrid កាលពីចុងសប្ដាហ៍កន្លងទៅ។ Alisson ដែលបង្ហាញការចាប់ល្អមែនទែនក្នុងវគ្គផ្ដាច់ព្រ័ត្រត្រូវបាន Mourinho ជ្រើសរើសជាអ្នកចាំទី។
ដៃគូខ្សែការពារឆ្វេងស្ដាំ Trent Alexander-Arnold និង Andy Robertson ក៏ស្ថិតក្នុងជម្រើសរបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ ជាមួយ Virgil van Dijk។ កំពូលបុរសគ្រោះថ្នាក់ Sadio Mane និង Mohamed Salah ត្រូវបានចុចឈ្មោះលេងនៅតំបន់ប្រយុទ្ធខាងលើជាមួយ Lionel Messi សម្រាប់ជម្រើស១១នាក់ល្អបំផុតនៅUCL រដូវកាលនេះ។
ខាងក្រោមជា១១នាក់ល្អបំផុតរបស់ Mourinho នៅ UCL រដូវកាលនេះ