ផ្អើលតារាថៃមក​ថ្ងៃ​មុន រួមទាំងវត្តមាន ហ្សូណូ ឡើងកក្រើកអ៊ីអន ការពិត​មក​សម្ពោធ​ហាង Food Republic សោះ

  • 2019-06-04 05:23:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភោជនីយដ្ឋាន​អាហារ​ច​ម្រុះ Food Republic ដែល​មាន​មូលដ្ឋាន នៅ​ប្រទេស​សិង្ហបុរី បាន​ប្រារ​ព្ធ​ពិធី​សម្ពោធ ហាង​ដំបូង​នៅ​កម្ពុជា កាល​ពី​ថ្ងៃ ៣០ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ផ្សារ​ទំនើប​អ៊ី​អនសែន​សុខ​និង​មាន​ការ​ចូលរួមពីតារា​ចម្រៀងល្បី​ប្ចាំព្រះរាជាណាចក្រកម្ពុជាលោក ហ្សូណូ និងមានតារាថៃកញ្ញា ផេនខេក ផងដែរ។

អាច​និយាយបានថា ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ ជា​ផ្សារ​ទំនើប​ដំ​បូ​ង​គេ​បង្អស់ សម្រាប់​កម្ពុជា ដែល​បាន​ដាក់បញ្ចូល​នូ​វ​ភោជនីយដ្ឋាន Food Republic ទៅក្នុង​សេវាកម្ម​របស់ខ្លួន សម្រាប់​បម្រើ​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា ជាច្រើន​លាន​នាក់ ដែល​និយម ទុកចិត្ត​នៅមុខ​ទំនិញ និង​ចំណីអាហារ នៅ​ទីកន្លែង​នេះ​។ ជាក់ស្តែង​ផងដែរ Food Republic គឺជា​ភោជនីដ្ឋាន​ដ៏​សម្បូរបែប​មួយ សម្រាប់​បម្រើ​ជូន​នូ​វ​ចំណីអាហារ ដែល​ផ្តល់​នូ​វ​ទំនុកចិត្ត លើ​អ​នា​ម័យជា​ពិសេ​សមាន​ជ​ម្រើ​ស​ម្ហូបអាហារ​ជាច្រើន​មុខ​ទាំង​អាហារ​ជាតិ និង​អន្តរជាតិ ដែល​អម​មក​ជាមួយ​ការ​រៀបចំ ដ៏​ប្រណិត ប្រកបដោយ​គំនិត​ឆ្នៃប្រឌិត​។​

ភោជនីយដ្ឋាន​អាហារ​ច​ម្រុះ Food Republic បាន​ចាប់​កំណើត​នៅ​ឆ្នាំ​២០០៥ ជាមួយនឹង​ការបើក​ដំណើរ ការ​ដំបូង​ក្នុង​ប្រទេស​សិង្ហ​បុរី ដោយ​ភោជនីយដ្ឋាន Food Republic បាន​ប្តេជ្ញា​ផ្តល់ជូន នូ​វ​អាហារ​បែប​សិង្ហ​បុរី ដែល​ល​មាន​តម្លៃ​សម​រ​ម្យ និង​រសជាតិ​ឈ្ងុយឆ្ងាញ់ ដ៏​ពិតប្រាកដ ដល់​អតិ​ថិ​ជន​របស់ខ្លួន​។ តាម​រយៈ​គំនិត​ច្នៃប្រឌិត នៃ​រៀបចំ​ផ្ទះបាយ ជា​លក្ខណៈ​បើក​ចំហ Food Republic បាន​ប្រមូល​ផ្តុំ​ទៅដោយ តូប​លក់​ម្ហូបអាហារ ជាច្រើន​ប្រភេទ​ផ្សេងៗ​គ្នា​។ ក្នុង​ទម្រ​ង់​បែប​មុខជំ​នួ​ញ ភោជនីយដ្ឋាន Food Republic បាន​ព​ង្រី​ក​សក្តានុព​ល​របស់ខ្លួន ក្លាយជា​ហាង​ម្ហូបអាហារ ដ៏​ល្បីល្បាញ​បំផុត នៅក្នុង​ប្រទេស​សិង្ហ​បុរី​។​

បច្ចុប្បន្ន ភោជនីយដ្ឋាន Food Republic មាន​ទីតាំង​ចំនួន ៥៥​កន្លែង ដែល​គ្រប់​គ្រង​ដោយ Food Republic និង Food Opera ផ្ទាល់ ដូចជា​នៅក្នុង​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី ថៃ តៃវ៉ាន់ ហុងកុង និង​នៅ​ទីក្រុង​ចំនួន​១០ ក្នុង​ប្រទេស​ចិន​។ សម្រាប់​ហាង​ទាំងអស់ របស់ Food Republic មាន​រចនាបថ និង​ការតុបតែង​ខុសប្លែក​ពីគ្នា ដោយ​ហាង​នី​មួយៗ ផ្តោត​សំខាន់ទៅ​លើ​ការផ្តល់ជូ​ន នូ​វ​ម្ហូបអាហារ ដែល​មាន​គុណភាព អ​នា​ម័​យ តម្លៃ​សម​រ​ម្យ និង​ផាសុខភាព ជាមួយ​បរិយាកាស​ស្រស់​ស្រាយ នៃ​ម៉ាស៊ីនត្រជាក់​។​

Food Republic មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ តាម​រយៈ​រសជាតិ ដែល​ឆ្លុះបញ្ចាំង ពី​ចំណង់​ចំណូ​ល​ចិត្ត ពិតប្រាកដ​របស់​អតិ​ថិ​ជន និង​ការផ្តល់​នូ​វ​បទពិសោធន៍​ទាក់ទាញ ជាមួយ​គំនិត​ច្នៃប្រឌិត នៃ​ការ​រៀបចំ​ផ្ទះបាយ ជា​លក្ខណៈ​បើក​ចំហ របស់​ហាង​អាហារ​នី​មួយៗ​។​

សម្រាប់​ហាង​ដំបូង​របស់ខ្លួន នៅ​កម្ពុជា​នេះ​វិញ អតិ​ថិ​ជន​ទាំងអស់ នឹង​ទទួលបាន​អារម្មណ៍​ប្លែក ជាមួយ​រចនាបថ​តុបតែង ដូច​ក្នុង​ប្រទេស​ប៉ែក​អឺរ៉ុប ដោយ​នៅតាម​ផ្លូវ​មាន​ទិដ្ឋភាព ដូច​នៅ​ប៉ារីស អម​ជាមួយ​ហាង​កាហ្វេ​បារាំង និង​ភោជនីយដ្ឋាន​ជាច្រើន ហើយ​អតិ​ថិ​ជន ក៏​អាច​រីករាយ​ជាមួយ​ការ តុបតែង​លំអ​របែប Fashion ចុងក្រោយ​បំផុត​។ នៅលើ​តាមផ្លូវ​ស្តាយ​បែប​បារាំង គឺ​មាន​ស្តង់​លក់​ម្ហូបអាហារ ចំនួន​១៣ ហាង​ភេសជ្ជៈ​១ និង​ហាង​អាហារ​រ​ទេះ​៦ ដោយ​ហាង​ទាំងអស់ មាន​លក់​ម្ហូប​បែប​កម្ពុជា ថៃ និង​ចិន​ជាដើម​។​

ក្រៅពី​នេះ អតិ​ថិ​ជន​អាចធ្វើការ​ជាវ​ប័ណ្ណ ទទួលទាន​អាហារ នៅ​ច្រកចូល​របស់ Food Republic សម្រាប់​ចំណាយ លើ​ការ​ទិញ​ម្ហូបអាហា​ររបស់ Food Republic ដោយ​ពុំ​ចាំបាច់​ប្រើប្រាស់​ប្រាក់​សុទ្ធ ក្នុងពេល​ទិញ​ទំនិ​ញ​ឡើយ​។ ការធ្វើ​បែប​នេះ នឹង​ជួយ​ឱ្យ​ដំណើរ​ចំ​ណាយ​កាន់តែ​ងាយស្រួល​៕​

អត្ថបទ៖ ថា ម៉ាលីដា