ពាន​រង្វាន់ KMH Cup ​ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ ​រក​ឃើញ​ជើង​ឯក​ហើយ​

  • 2019-06-04 07:17:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់ KMH Cup U18 ​រក​ឃើញ​ជើង​ឯក​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ​ដោយ​បាន​ទៅ​លើ​ក្រុម U18 វិសាខា ​ក្រោយ​យក​ឈ្នះ​ក្រុម U18 ​បឹង​កេត ក្នុង​លទ្ធផល ​៣-១។

ពាន​រង្វាន់​នេះ ​មាន​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​តាម​ពូល​សិន ដើម្បី​ស្វែង​រក​ក្រុម​លេខ​១ ​ឈរ​ចាំ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ខណៈ​ដែល​ក្រុម​​៣​ទៀត​ក្នុង Top4 ​នឹង​ត្រូវ​លេង​ជម្រុះ​គ្នា​បន្ដ​បន្ទាប់។ ​ក្រុម​លេខ​ដែល​ឈរ​ចាំ​រួច​ជា​ស្រេច​នោះ គឺ ​U18 ​បឹង​កេត ​ខណៈ​ដែល​ក្រុម U18 ​វិសាខា ​វិញ ​ត្រូវ​លេង​ជម្រុះ​ជាមួយ​ក្រុម U18 ​ភ្នំពេញ​ក្រោន ​និង​ស្វាយ​រៀង។ ​ជា​លទ្ធផល​ក្រុម U18 ​វិសាខា ​ធ្វើ​បាន​ល្អ ​ឈ្នះ​បន្ដ​បន្ទាប់​រហូត​ឡើង​ផ្ដាច់ព្រ័ត្រ​ជាមួយ U18 ​បឹង​កេត។

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ​នេះ​ដែរ ​ក្រុម​យុវជន​វិសាខា ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ដោយ​អាច​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-១ ​ឯ​ណោះ​គ្រោង​ជើង​ឯក​រដូវ​កាល​នេះ​តែ​ម្ដង។ សម្រាប់​ក្រុម​លេខ​២ បឹង​កេត ​វិញ​ទទួល​បាន​ប្រាក់​រង្វាន់​២៥០០​ដុល្លារ ​ក្រុម​លេខ​៣ ​ភ្នំពេញ​ក្រោន​បាន​១៥០០​ដុល្លារ​និង​ក្រុម​លេខ​៤ U18 ​ស្វាយ​រៀង​បាន​៥០០​ដុល្លារ៕

អត្ថបទ៖ មុន្នីរម្យ