យុវជន ISF ប្រកួតមិត្តភាពជាមួយក្រុមមកពីហុងកុង ដកស្រង់បទពិសោធ
- 2019-06-04 09:18:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជន ISF ប្រកួតមិត្តភាពជាមួយក្រុមមកពីហុងកុង ដកស្រង់បទពិសោធ
ចន្លោះមិនឃើញ
យុវជនបាល់ទាត់៧៨នាក់មកពីហុងកុង (HKFC) បានមកប្រកួតមិត្តភាពដកស្រង់បទពិសោធជាមួយក្រុមយុវជន ISF នៅទីលានអង្គការផ្កាយសមុទ្រផ្ទាល់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
ការប្រកួតមិត្តភាពនេះដែរ គឺដើម្បីនាំមកនូវក្រុមកុមារចម្រុះដែលមកពីប្រទេសមានស្ថានភាពសង្គមនិងសេដ្ឋកិច្ចខុសៗគ្នា ក៏ដូចជាបង្ហាញពីឥទ្ធិពលនៃកីឡាបាល់ទាត់ក្នុងការបង្រួបបង្រួមកីឡាករដែលមានសញ្ជាតិនិងភាសាខុសៗគ្នា ដោយបង្ហាញពីសមភាពនៅលើទីលាន។
ការប្រកួតប្រជែងនេះក៏សបញ្ជាក់ថាកីឡាគឺជាភ្នាក់ងារដ៏សំខាន់មួយក្នុងការកសាងសន្តិភាព និងលើកទឹកចិត្តដល់កីឡាករក្នុងការទទួលយកការប្រកួតប្រជែង ស្របពេលសម្ដែងការគោរពគ្នាទៅវិញទៅមកផងដែរ។ អ្នកស្រី ជួប វិច្ឆិកា អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្រ ISF បានលើកឡើងថា "ខ្ញុំជឿជាក់ថាកីឡាបាល់ទាត់គឺជាមធ្យោបាយដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរសង្គមមួយ វាមិនត្រឹមតែអាចបង្រួបបង្រួមមនុស្សមួយក្រុមប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសក្ដានុពលក្នុងការបង្រៀនជំនាញជីវិតសំខាន់ៗ"។
HKFC ដែលជាក្លឹបកីឡាឯកជនមួយដែលត្រូវបានគេស្គាល់ ថាជាក្លឹបកីឡាដ៏ល្អបំផុតមួយនៅអាស៊ី បានក្លាយជាអ្នកគាំទ្រកម្មវិធីកីឡាបាល់ទាត់ថ្នាក់មូលដ្ឋាននៅកម្ពុជាអស់រយៈពេលជាយូរមកហើយ។ នៅឆ្នាំនេះ ក្លឹបនេះនឹងបញ្ចូនសមាជិករបស់ខ្លួនចំនួន១៧០នាក់ ធ្វើដំណើរមកទីក្រុងភ្នំពេញ រួមមានទាំងអ្នកគាំទ្រកីឡាករ និងគ្រូបង្វឹកសម្រាប់ក្រុមកុមារា និងកុមារី U10, U12 & U14 ដែលនឹងប្រកួតប្រជែងនៅលើទីលានវាលស្មៅរបស់អង្គការផ្កាយសមុទ្រISF ដែលជាម្ចាស់ផ្ទះ៕