ស្រឡាញ់​ផ្លាកលេខ​ខ្លួនចង់ទុកប្រើបន្ត​ពេលលក់​យានជំនិះ ពេល​នេះ​អាចទុក​បានហើយ​

  • 2019-06-04 10:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​មុខ​រាជ​រដ្ឋា​ភិបាលបាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពីការ​ចុះបញ្ជី​យានជំនិះ និង​បំពាក់​ផ្លាក​លេខ​យានជំនិះ ហើយ​អនុក្រឹត្យ​នេះ​ក៏អនុញ្ញាត​ឲ្យ​ម្ចាស់​យានជំ​និះ​រក្សា​ផ្លាក​លេខ​របស់​ខ្លួន​ទុកប្រើ​ពេល​លក់​យាន​យន្ត​បាន​ផង​ដែរ។

សម្តេច​ហ៊ុន សែន កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០១៩ បាន​ចុះ​ហត្ថលេខាលើអនុក្រឹត្យ​នេះ ហើយ​ត្រូវបាន​ផ្សព្វ​ផ្សាយ​ដល់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃនេះ។

បើ​តាម​អនុក្រឹត្យ​ត្រង់​មាត្រា​២១​ចែងថាបណ្ណសម្គាល់​យានជំនិះ​ត្រូវ​ប្ដូរ​នៅពេល​ផ្ទេរកម្មសិទ្ធិ​ ឬប្តូរពណ៌ ប្តូរ​ម៉ាស៊ីន​ ឬម្ចាស់​កម្មសិទ្ធិ​ប្ដូរអាសយដ្ឋាន។

ប្រ​ភព​ដដែល​បញ្ជាក់​ត្រង់​មាត្រា​២១ ចំណុច​ «ក» ថា​ម្ចាស់​យាន​ជំនិះ​ដើមមាន​សិទ្ធិ​រក្សា​លេខ​​ចុះ​បញ្ជី​យានជំនិះ​ទុក​សម្រាប់​ការ​ចុះ​បញ្ជី​យាន​ជំនិះថ្មី​របស់​ខ្លួន​បាន។ ក្នុង​ករណី​នេះ​ម្ចាស់​យានជំនិះ​ដើម​ដែលចង់​​រក្សា​លេខ​ទុក​ និង​ចុះបញ្ជីយាន​ថ្មី​របស់​ខ្លួន​ត្រូវ​មក​សុំ​ចុះបញ្ជី​នៅ​​ទីតាំង​ចុះបញ្ជី​របស់​ក្រ​សួង​សាធារណការ និង​ដឹក​ជញ្ជូនសិន​​ទើប​អាច​ទើបអាចធ្វើ​ចរាចរណ៍​បាន។

ដោយ​ឡែក​អ្នក​ដែល​ទិញ​បន្ត​យានជំនិះ​បន្ត​ពី​ម្ចាស់​ដើម​ដែល​សុំ​ទុក​ផ្លាក​លេខ​នោះ អាច​​ស្នើ​សុំ​ចុះ​បញ្ជី និង​ស្នើ​សុំ​ផ្លាក​លេខ​ថ្មី​បាន។

មាត្រា​២២ នៃ​អនុក្រឹត្យ​ដដែល​បញ្ជាក់​បន្ថែម​ថា​ម្ចាស់​ដើមដែល​ចង់​រក្សា​លេខ​ចាស់​របស់​យាន​ជំនិះ​របស់​ខ្លួន​នៅពេល​លក់​ចេញ​នោះ​ត្រូវធ្វើ​តាម​បែបបទ​ចុះបញ្ជី​យានជំនិះ ការ​ផ្ដល់​ផ្លាកលេខ​យានជំនិះ និងការ​លុប​ចេញពី​បញ្ជី​យាន​ជំនិះ​ ​និង​ត្រូវ​បង់កម្រៃសេវាសាធារណៈ​ទៅ​តាម​ការ​កំណត់​របស់​អន្តរក្រ​សួង​៕

អត្ថបទ៖ ទូច សុខា