ងាក​មក​ស្ដាប់ ហ​ង្ស សុរីយ៉ាន់ ស្រាយពី​តិចនិកថែទាំំរាងកាយស្លៀកអ្វីក៏ស្អាត​ ទទួលបានរាង goal

  • 2019-06-05 04:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាម៉ូរាងខ្ពស់ស្រឡះកញ្ញា ហង្ស សុរិយ៉ាន់ បានបង្កការភ្ងាក់ផ្អើលជាខ្លាំងបន្ទាប់ពីខ្លួនបាន​ បង្ហោះរូបថតថ្មីៗ​ មួយចំនួនដែលទើបតែបានថត។​ តាមរយ:រូបថតទាំងនោះ មានប្រិយមិត្តជាច្រើន បានសរសើរមិនដាច់ពីមាត់ចំពោះសម្រស់ និងរូបរាងដ៏ល្អឥតខ្ចោះរបស់កញ្ញាផងដែរ។ ការ​សរសើរ​នេះ បន្ទាប់ពីតារាម៉ូដែលសម្រស់ស្រស់សោភារូបនេះ ត្រុវ​បានជ្រើសរើសជាតំណាងចូលរួមប្រកួតកម្មវិធី Miss Global ថ្មីកន្លងមក។

ក្រៅ​ពី​នេះ សម្រាប់ការងារសិល្បៈ​ដើរម៉ូដ សុរិយ៉ាន់ ក៏​មមាញឹកខ្លាំង​ដែរ ក្នុង​នោះ​នាង​បាន​ការ​ចាប់អារម្មណ៍ពី​ក្រុមហ៊ុន​ផលិតផល​ជាច្រើនជ្រើសរើសថតផ្សាយពាណិជ្ជកម្មមិនថាជារូបសន្លឹកនិងជាវិដេអូស្ពតនោះឡើយ។ នោះ​ក៏​ព្រោះ​តែ​នាង មាន​រូបរាង​ស្អាត​សាកសម​នឹង​ផលិតផល​ទាំង​នោះ។ ដូច្នេះ​ហើយ ទើប​មានអ្នកគាំំទ្រជាច្រើន ចង់ដឹងពី គន្លឹះសំខាន់ៗ​​ ក្នុងការថែទាំំរូបរាងកាយ ក៏ដូចជាសម្រស់របស់បវកញ្ញារូបនេះ។

បញ្ហា​ខាង​លើ Miss​​ Global រូបនេះ បាន​ស្រាយចម្ងល់ជូនមហាជនមកកាន់ Sabay ថា៖​ "គន្លឹះដើម្បីឱ្យមាន​​រាងស្អាតថាពិតជាមិនពិបាកនោះទេ នរណាៗ​ ក៏អាចមានរាងស្អាតបានដែរ សំខាន់គ្រាន់តែយើងត្រូវមានការតាំងចិត្តខ្ពស់ក្នុងការថែទាំ​ ​និងអនុវត្ត"

កញ្ញា ប្រាប់​បន្ត​ថា ដើម្បី​បាន​រាង​ស្អាត​សម​ភ្នែក​ខ្លួន​ឯង​ សម​ភ្នែក​អ្នក​ដទៃ​មាន៖ ទី១-​ខំហាត់ប្រាណជាប្រចាំ​​​ (មានគ្រូជំនាញ)។ ស​ម្រាប់នាង គឺមិនមែនហាត់ឲ្យតែសុខភាពល្អទេ គឺមានចំនុចសំខាន់៣ ដូចជាកន្លែងក្បាលពោះ ហាត់យកត្រគាក និងគូទ ​ស្អាតស្រួលស្លៀកពាក់មានរាង និងហាត់យកដៃស្រឡូន ស្មារបើកកុំឲ្យកោងខ្នង។

ទី២-របប​អាហារ៖ ត្រូវ​ប្រកបដោយអនាម័យសម្រាប់សុខភាព ក្នុង​នោះមានបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ និងអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម។ ក្រៅ​ពិ​នេះ ត្រូវ​ជៀសវាងអាហារដែលមានជាតិខ្លាញ់​មានកាឡូរីខ្ពស់ អាចឲ្យឡើងគីឡូ។ ទី​៣-ក្នុង១ខែត្រូវ​ចំណាយពេល​ ៣-៤ដង ស្ប៉ា ស្ទីម សូណា បញ្ចេញជាតិពុលក្នុងខ្លួន​​ ពិសេសសម្រាប់អាជីពម៉ូដែលនេះ​ គឺនាងតែងតែ​ ហាត់ដើរ និងហែលទឹកសម្រាប់ជួយរូបរាងឲ្យស្រស់ស្អាតផងដែរ ។

គួរបញ្ជាក់ផងដែលថា Miss Global កម្ពុជា ហង្ស សុរិយ៉ាន់ គឺ​ជាអតីតជ័យលាភីលេខ ៤ របស់កម្មវិធី Cambodia’s Next Top Model របស់ស្ថានីយទូរទស្សន៍ MyTV។ មក​ដល់​បច្ចុប្បន្ន​ នាង​គឺ​ជា​តារា​ម៉ូដែល​អាជីព ដូច្នេះ​ហើយ នាងសង្កត់​ធ្ងន់​ថា អាជីព​ដូចជានាង គឺមិនអាចមិនខ្វល់ពីរូបរាងស្លីមស្រឡូនស្អាតនោះទេ៕

**​ ទស្សនារូបភាព ខាងក្រោម៖ **

រូបភាពដោយ ៖ ​ J.Montessuis​

អត្ថបទ៖ សិរីរត្នន៍

អត្ថបទថ្មី