ចាប់​ផ្ដើម​ហើយ! មន្ត្រី​នឹង​អនុវត្តកាត់តែ​តឹងរ៉ឹង​ចំពោះ​រថយន្ត​ធុនធំ និង​អ្នក​បើក​បរ​រថយន្តទាំងនេះ​

  • 2019-06-07 02:12:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​ដឹងថា​ចាប់ពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ ខាង​មុខនេះតទៅ​ខ្លួន​នឹង​ចាត់​ក្រុម​ការងារ​ចុះ​ត្រួត​ពិនិត្យ​រឹត​បន្តឹង​ការ​នុវត្ត​ច្បាប់​ចំពោះ​រថយន្ត​ធុនធំ និង​អ្នក​បើក​បរ​នៅ​កំពង់​ផែស្វយ័ត​ក្នុង​ភ្នំពេញ និង​កំពង់​ផែស្វយ័ត​ក្រុង​ព្រះ​សី​ហនុ។

(រូបភាព៖ ក្រសួង​សាធារណការ)

ក្នុង​សេចក្ដីជូន​ដំណឹង​មួយ​ចុះ​ផ្សាយ​កាលពី​ថ្ងៃទី​៦ ខែ​មិថុនា ឆ្នាំ​២០១៩ គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​បញ្ជាក់ថា​ការ​ធ្វើ​ការ​ត្រួត​ពិនិត្យ​តាំងពី​ដើម​ទី និង​ចុង​ទី​ដូច​នេះ​គឺ​​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​បាន​ដល់​កម្រិត​អតិបរមា។ ជាមួយ​គ្នា​នោះ​ដែរ​ការ​ធ្វើ​បែបនេះ​ក៏​ដើម្បី​រក្សា​​ការ​ពារ​ទ្រព្យ​សម្បត្តិ​សាធារណៈ ស្គាន ថ្នល់ ​និង​ផ្លូវ​ជា​ដើម​ឲ្យ​គង់​វង្ស​បាន​យូរ​។

ប្រ​ភពដដែល​សរសេរថា៖ «ក្រុមការងារ​នេះ​នឹង​ចាប់​ចុះពិនិត្យ​រឹត​បន្តឹង​ច្បាប់ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ ដោយ​ធ្វើការ​ពិន័យ​អន្តរការណ៍​ និងធ្វើ​ការ​កែ​តម្រូវ​លក្ខណៈ​បច្ចេកទេសយានយន្ត​ធុនធំ​ និងអ្នក​បើក​បរ​រថយន្ត​ធុនធំ​ទាំង​ឡាយ​ណា​ដែល​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​របស់​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​...អាស្រ័យ​ហេតុនេះ ​សូមម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ចូន ម្ចាស់រថយន្តធុនធ្ងន់​ និងអ្នក​បើកបររថយន្តធុន​ធ្ងន់ ទាំងអស់ចូល​រួមសហការ»៕​

អត្ថបទ៖ ទូច សុខា