ព័រទុយហ្គាល់​ ​ប៉ះ​ហុល្លង់​នៅ Final UEFA Nations League ខណៈ​អង់គ្លេស​ និង​ស្វីស​លេង​យក​លេខ ៣

  • 2019-06-07 11:10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ហុល្លង់​បំបាក់​ អង់គ្លេស​ក្នុង​លទ្ធផល ៣-១ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ UEFA Nations League កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ហុល្លង់​នឹង​ត្រូវ​ជួប​ជាមួយ​ព័រទុយហ្គាល់ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Estadio do Dragao (កីឡដ្ឋាន​នាគ) ដែល​ជា​ទឹកដី​របស់ Porto។

ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី០៩ ខែ​មិថុនា ពោល​គឺ​ចុង​សប្ដាហ៍​នេះ ដែល​នឹង​លេង​នៅ​ម៉ោង​ ១.៤៥​អធ្រាត្រ (ម៉ោង​នៅ​កម្ពុជា)។

ខុស​ពី​ពាន​ផ្សេង​ៗ​ទៀត​ក្នុង​ទ្វីប​អឺរ៉ុប កម្មវិធី​ UEFA Nations League នឹង​មាន​ប្រកួត​ដណ្ដើម​យក​លេខ ៣ ទៀត​ផង​។ ក្នុង​ប្រកួត​នេះ អង់គ្លេស​ នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ស្វីស។

ការ​ប្រកួត​ដណ្ដើម​យក​លេខ ៣ នេះ នឹង​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​អាទិត្យ​ដូច​គ្នា​នឹង​ វគ្គ​ផ្ដាច់ព្រ័ត្រ​ដែរ ក៏​ប៉ុន្តែ​ធ្វើ​នៅ​កីឡដ្ឋាន Estadio D. Afonso Henriques ហើយ​លេង​នៅ​ម៉ោង​ ៨.០០យប់ (ម៉ោង​នៅ​កម្ពុជា)៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី