មកស្គាល់ប្រទេសដែលជាជើងឯក World Cup នារី ទាំងអស់
- 2019-06-07 12:32:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ប្រទេសដែលជាជើងឯក World Cup នារី ទាំងអស់
ចន្លោះមិនឃើញ
ពាន FIFA World Cup នារី បង្កើតឡើងនៅឆ្នាំ១៩៩១ ដែលមានអាយុប្រហាក់ប្រហែលនឹង Premier League ឬ UEFA Champions League ដែរ។ ចាប់តាំងពីពេលនោះមក មានជើងឯកសរុបទាំងអស់ចំនួន ៤ប្រទេស។
ខាងក្រោមនេះ ជាជើងឯកនៃពាននេះទាំងអស់ក្នុងប្រវត្តិសាស្ត្រ៖
១. សហរដ្ឋអាមេរិក៖ ឈ្នះពាននេះ ៣ដងគឺ នៅឆ្នាំ១៩៩១, ១៩៩៩ និងឆ្នាំ២០១៥។
២. អាល្លឺម៉ង់៖ ឈ្នះពាននេះ ២ដងគឺ នៅឆ្នាំ២០០៣ និងឆ្នាំ២០០៧។
៣. ជប៉ុន៖ ឈ្នះពាននេះ ១ដងគឺ នៅឆ្នាំ២០១១។
៤. ន័រវែស៖ ឈ្នះពាននេះ ១ដងគឺ នៅឆ្នាំ១៩៩៥។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៩នេះ World Cup នារីនឹងត្រូវធ្វើឡើងជាលើកទី ៨ ក្នុងទឹកដីប្រទេសបារាំង៕