ផ្លូវការ៖ Hazard បាន​ចុះ​កុងត្រា​៥​ឆ្នាំ​ជាមួយ​ Real Madrid ក្នុង​តម្លៃ​ស្មើ Bale កាល​ពី​៦​ឆ្នាំ​មុន

  • 2019-06-08 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា Real Madrid បាន​បញ្ចប់​ការ​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជាយូរ​របស់​ពួកគេ​ដើម្បី​តាម​ប្រមាញ់ Eden Hazard ពី Chelsea នៅ​ថ្ងៃ​សៅរ៍​នេះ​ហើយ​ ជាមួយ​តម្លៃ​១០០ លាន​អឺរ៉ូ (១១៣ លាន​ដុល្លារ)។

Real មិន​បាន​បង្ហាញ​ពី​តម្លៃ​ជាក់ស្ដែង​​នោះ​ទេ​ប៉ុន្តែ​បណ្ដាញ​សារព័ត៌មាន​​អេស្ប៉ាញ​បាន​និយាយ​ថា​វា​គឺ​ជា​តម្លៃ​ដូច​គ្នា​ដែល Madrid បាន​ទិញ Gareth Bale ពី Tottenham Hotspur កាល​ពី​ឆ្នាំ ២០១៣។

ក្លឹប​យក្ស​អេស្ប៉ាញ​បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ក្លឹប​ថា “Real Madrid និង Chelsea បាន​យល់ព្រម​ផ្ទេរ​កីឡាករ Eden Hazard "។

កីឡាករ​វ័យ​២៨​ឆ្នាំ បាន​ក្លាយ​ទៅ​ជា​កីឡាករ​ដែល​ Chelsea អាច​លក់​បាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​តោ​ខៀវ​បន្ទាប់​ពី​កីឡាករ​បែលហ្ស៊ិក​លេង​នៅ​ទឹកដី Stamford Bridge អស់​រយៈពេល​៧​ឆ្នាំ៕

ប្រភព៖ Reuters   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម
អត្ថបទថ្មី