មិត្តប្រុសទី ១២ របស់ Taylor Swift លេងខ្លួនកាន់តែប្លែកហើយ
- 2019-06-10 04:44:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តប្រុសទី ១២ របស់ Taylor Swift លេងខ្លួនកាន់តែប្លែកហើយ
ចន្លោះមិនឃើញ
Harry Styles អតីតសមាជិកក្រុមចម្រៀង One Direction ត្រូវបានអ្នកគាំទ្រសង្ស័យថាលោកបានផ្លាស់ប្ដូរចរិត ក្រោយពីឃើញថាបានលេងខ្លួនកាន់តែប្លែកទៅៗ។
កាលពីថ្មីៗនេះសារព័ត៌មាន The Sun បានបញ្ចេញរូបភាពជាច្រើនសន្លឹកនៃការបង្ហាញមុខនៅទីសាធារណរបស់ Harry Styles ដោយមានតុបតែងខ្លួនដោយពាក់អាវយឺត, ខោ និងវ៉ែនតាខ្មៅ។ យ៉ាងណាក្ដីអ្វីដែលគេភ្ញាក់ផ្អើលជាងគេគឺនៅក្នុងដៃរបស់តារាចម្រៀងរូបនេះមានកាន់កាបូប Gucci យ៉ាងរម្យទម បូកនឹងក្រចកដៃពណ៌ផ្កាឈូកទៀតផង។
ការលេងខ្លួនប្លែករបស់អតីតមិត្តប្រុស Taylor Swift បានក្លាយជាប្រធានបទវែកញែករបស់អ្នកគាំទ្រ។ មានគណនីមួយសរសេរថា ៖ "មិនជាបញ្ហានោះទេ គាត់នៅតែស្អាត ទោះស្លៀកពាក់អ្វីក៏ដោយ”។ និងគណនីមួយទៀតថា ៖ "ខ្ញុំគិតថា Harry កំពុងតែចង់បង្ហាញថាខ្លួនជាមនុស្សស្រឡាញ់មនុស្សប្រុសក៏បានស្រីក៏បាន តាមរយៈការស្លៀកពាក់ចម្រុះពណ៌រាល់ថ្ងៃបែបនេះ”។ ក្រៅពីនេះមានមតិយល់ថា តារាប្រុសរូបនេះ ចង់ទាក់ទាញចំណាប់អារម្មណ៍តាមរយៈការលេងខ្លួន ជាជាងប្រើបទចម្រៀងរបស់ខ្លួន។
Harry Styles ទទួលត្រូវបានគេទទួលស្គាល់ថាជាសមាជិកដែលលេងខ្លួនបានស្អាតជាងគេក្នុងក្រុម One Direction។ នៅឆ្នាំ ២០១៣ តារារូបនេះថែមទាំងទទួលបានពាន Style Award ក្នុងកម្មវិធី British Fashion Award ទៀតផង។
ក្នុងកម្មវិធី Met Gala កាលពីខែឧសភា តារាចម្រៀងអង់គ្លេសរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ក្នុងចំណោមហ្វូងមនុស្ស ពេលបង្ហាញខ្លួនជាមួយខោចង្កេះវែង និងអាវដៃប៉ោងដែលឆ្លុះឃើញសាច់ រួមជាមួយស្បែកជើង និងក្រវិលធំៗផងដែរ៕