Ronaldo យល់ថា ព័រទុយហ្គាល់នឹងបន្តឈ្នះពានទៀត ទោះគ្មានរូបខ្លួនថ្ងៃក្រោយក៏ដោយ
- 2019-06-10 12:59:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo យល់ថា ព័រទុយហ្គាល់នឹងបន្តឈ្នះពានទៀត ទោះគ្មានរូបខ្លួនថ្ងៃក្រោយក៏ដោយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បានប្រាប់គេហទំព័រ UEFA ថា ក្រុមជម្រើសជាតិព័រទុយហ្គាល់មានសក្ដានុពលណាស់ ហើយនឹងបន្តឈ្នះពានជាច្រើនទៀត ទោះមាន ឬ មិនមានវត្តមានខ្លួនក៏ដោយ។
ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះបាននិយាយថា៖ " ក្រុមជម្រើសជាតិនឹងបន្តទៅមុខទៀត ទោះជាមាន ឬ មិនមានវត្តមាន Cristiano ក៏ដោយ។ មានកីឡាករក្មេងៗជាច្រើន ហើយជាច្រើនឆ្នាំក្រោយមកពួកគេ នឹងល្អជាងនេះ " ។
កីឡាកររូបនេះបានបន្តថា៖ " ខ្ញុំចង់នៅជាផ្នែកនៃគម្រោងនេះ ព្រោះខ្ញុំមានអារម្មណ៍ល្អ និងមានអារម្មណ៍អាចជួយក្រុមជម្រើសជាតិបាន ប៉ុន្តែដូចដែលខ្ញុំនិយាយអញ្ចឹង ក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ មានសក្ដានុពលណាស់ ហើយនឹងបន្តឈ្នះពានជាច្រើនបន្តទៀត " ។
គួរបញ្ជាក់ផងដែរថា Ronaldo បានជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ឈ្នះពានអន្តរជាតិធំៗចំនួន ២ហើយគឺ UEFA Euro ក្នុងប្រទេសបារាំង នៅឆ្នាំ២០១៦ និងពាន UEFA Nations League នៅទឹកដីព័រទុយហ្គាល់ខ្លួនឯងផ្ទាល់៕