Juventus ត្រៀម​លក់​កីឡាករ​៥​នាក់​ចេញ ប្រមូល​លុយ​ទុក​ទិញ Pogba

  • 2019-06-11 02:27:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​សេះ​បង្កង់ Juventus​ កំពុង​ត្រៀម​លក់​​កីឡាករ​៥​នាក់​ ដើម្បី​ប្រមូល​លុយ​​​សម្រាប់​ទិញ Pogba ដែល​មាន​តម្លៃ​ខ្លួន​១៥០​លាន​​ផោន។

តាម​ការ​ចុះ​ផ្សាយ​ពី​​សារព័ត៌មាន​ប្រទេស​អ៊ីតាលី Corriere dello Sport ​បាន​និយាយ​ថា ខ្សែ​បម្រើ​របស់​ Manchester United​ វ័យ​២៦​ឆ្នាំ​បាន​យល់​ព្រម​ត្រលប់​មក​កាន់ Juventus វិញ។ ប្រភព​ដដែល​បន្ត​ថា ប្រសិន​បើ​លោក Maurizio Sarri ចូល​មក​កាន់ Juventus កីឡាករ​៥​រូប​រួម​មាន Mario Mandzukic, Douglas Costa, Joao Cancelo, Juan Cuadrado និង Mattia Perin នឹង​ចាកចេញ​ពី​កីឡដ្ឋាន Allianz Stadium។

ខ្សែ​ការពារ​ស្ដាំ Joao Cancelo វ័យ​២៥​ឆ្នាំ​កំពុង​មាន​ការ​ទាក់ទង​ពី​ក្លឹប​នៅ​ទីក្រុង Manchester ទាំង​ពីរ​គឺ City និង United។ ចំណែក Douglas Costa ធ្លាប់​ត្រូវ​បាន United ចាប់​អារម្មណ៍​កាល​ពី​ពាក់​កណ្ដាល​រដូវ​កាល​កន្លង​​ទៅ។ Pogba ធ្លាប់​លេង​ឡើង​ជើង​ខ្លាំង​បំផុត​អំឡុង​ពេល​លេង​នៅ Juventus មុន​ពេល​ចាកចេញ​ទៅ​កាន់​បិសាច​ក្រហម​កាល​ពី​ឆ្នាំ​២០១៦​ ក្នុង​តម្លៃ​៩០​លាន​ផោន។

ត្បិត​តែ​មាន​ការ​ចង់​បាន Pogba ទៅ​វិញ តែ​លោក Ed Woodward ដែល​ជា​នាយក​ប្រតិបត្តិ​​របស់ Man Utd​ នៅ​តែ​រំឭក​ថា Pogba មិនមែន​សម្រាប់​លក់​ទេ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ