Ramos ពេល​នេះ​រក​បាន​ប៉ុន្មាន​គ្រាប់​ហើយ?

  • 2019-06-12 01:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​​ក្លឹប​ Real Madrid និង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ Sergio Ramos មាន​តួនាទី​ជា​ខ្សែ​ការពារ​ទេ ប៉ុន្តែ​ល្បី​ថា​ រក​បាន​គ្រាប់​បាល់​ច្រើន​ណាស់​ក្នុង​អាជីព​របស់​គេ រហូត​ពេល​ខ្លះ​រូប​គេ​ សុំ​គ្រូ​បង្វឹក​លេង​ជា​ខ្សែ​ការពារ-ប្រយុទ្ធ​ ទៀត​ផង​។

គិត​ត្រឹម​ពេល​នេះ​ដែរ​ Ramos រក​បាន ១០៩​គ្រាប់​ហើយ ទាំង​លេង​ជាមួយ​ក្លឹប​អាជីព និង​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ។ ដោយ​ក្នុង​រយៈពេល​ជាង ១៦​ឆ្នាំ​នេះ ខ្សែ​ការពារ​រូប​នេះ រក​គ្រាប់​បាល់​បាន​ចំនួន ៨៩​គ្រាប់ ក្នុង​ ៦៨២​ប្រកួត​ឲ្យ​ក្លឹប​ Real Madrid និង​ក្លឹប​ Sevilla។

ចំពោះ​ក្រុម​ជម្រើស​ជាតិ​វិញ Ramos ត្រូវ​បាន​កោះ​ហៅ​ដំបូង​នៅ​ឆ្នាំ២០០៥ ហើយ​ចាប់​ពី​ពេល​នោះ​មក​គេ​លេង​បាន ១៦៥​ប្រកួត​ និង​រក​បាន ២០​គ្រាប់​ហើយ​ឲ្យ​ប្រទេស​អេស្ប៉ាញ។

គ្រាប់​បាល់​របស់​ខ្សែ​ការពារ​វ័យ ៣៣​ឆ្នាំ​រូប​នេះ បាន​ជួយ​ក្រុម​របស់​គេ​ជា​ច្រើន​កាលៈទេសៈ ជា​ពិសេស​គឺ​ គ្រាប់​បាល់​ចុង​ម៉ោង​ បាន​សង្គ្រោះ​ពិន្ទុ ក៏​ដូច​ជា​ការ​រួម​ចំណែក​មួយ​ក្នុង​ការ​ឈ្នះ​ពាន​ផ្សេង​ៗ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី