អាមេរិក លត់ថៃ ១៣-០ បំបែកកំណត់ត្រាឈ្នះច្រើនបំផុតនៅ World Cup នារី
- 2019-06-12 02:30:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក លត់ថៃ ១៣-០ បំបែកកំណត់ត្រាឈ្នះច្រើនបំផុតនៅ World Cup នារី
ចន្លោះមិនឃើញ
ជម្រើសជាតិអាមេរិកបានសាងកំណត់ត្រាឈ្នះច្រើនបំផុតនៅព្រឹត្តិការណ៍ Fifa Women's World Cup ក្រោយបំបាក់ជម្រើសជាតិថៃ ១៣-០។
ម្ចាស់ជើងឯកឆ្នាំ២០១៥ នាំមុខ ៣-០ ក្នុងវគ្គទីមួយ និងរកបាន៤គ្រាប់បន្ថែមទៀតត្រឹមតែ១០នាទីនៅវគ្គទីពីរ។ បន្ទាប់មកពួកគេបានបន្ថែម៦គ្រាប់ទៀតនៅ១៦នាទីចុងក្រោយនៃការប្រកួត។ កីឡាការិនី Alex Morgan សម្រេចទីបាន៥គ្រាប់ម្នាក់ឯង ខណៈ Rose Lavelle និង Samantha Mewis ធ្វើបានម្នាក់២គ្រាប់។
កន្លងទៅកំណត់ត្រាឈ្នះច្រើនបំផុតសម្រាប់អាមេរិកក្នុងព្រឹត្តិការណ៍ Fifa Women's World Cup គឺយកឈ្នះ Chinese Taipei ៧-០ ក្នុង១៩៩១។ តាមរយៈលទ្ធផលនេះអាមេរិកឡើងឈរលេខ១ក្នុងពូល F សម្រាប់ប្រកួតដំបូង ឯស៊ុយអែតនៅលេខ២ ក្រោយឈ្នះឈីលី ២-០៕