ពិធីប្រគល់ខុនដូរបស់គម្រោងព្រីនស៍ ម៉ូឌើន ផ្លាហ្សា បានប្រារព្ធឡើងដោយជោគជ័យ

  • 2019-06-12 08:04:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យថា “ត្រលប់ទៅផ្ទះវិញ” ជាពាក្យពោរពេញទៅដោយភាពកក់ក្តៅ។ យើងតែងមានអារម្មណ៍ថា សុភមង្គល នៅពេលដែលគេហដ្ឋានរបស់ខ្លួនបានសម្រេច និងលេចរូបរាងជាស្ថាពរ។ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា បានប្រគល់ខុនដូជូនម្ចាស់ផ្ទះទាំងអស់ដោយជោគជ័យ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ ដោយបាននាំមកនូវភាពសោមនស្សរីករាយ សម្រាប់ម្ចាស់ផ្ទះទាំងអស់។ ព្រឹត្ដិការណ៍នេះមានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវគម្រោងផែនការមជ្ឈមណ្ឌលពាណិជ្ជកម្ម “ភ្នំពេញ ស៊ីប៊ីឌី” ខណៈដែលព្រីនស៍ ម៉ូឌើន ផ្លាហ្សា ជាផ្នែកមួយយ៉ាងសំខាន់នៃ “ភ្នំពេញ ស៊ីប៊ីឌី”។

ការថតរូបអនុស្សាវរីយរវាងម្ចាស់ផ្ទះ និងក្រុមការងារនៃក្រុមហ៊ុនព្រីនស៍ ប្រផឹធី
ការថតរូបអនុស្សាវរីយរវាងម្ចាស់ផ្ទះ និងក្រុមការងារនៃក្រុមហ៊ុនព្រីនស៍ ប្រផឹធី
ទិដ្ឋភាពនៃទីតាំងប្រគល់ខុនដូ

ដើម្បីឆ្លើយតបទៅនឹងការត្រួតពិនិត្យខុនដូប្រកបដោយស្តង់ដារខ្ពស់ ក្រុមហ៊ុន ព្រីនស៍ ប្រផឹធី មេនេចម៉ិន បានត្រួតពិនិត្យខុនដូនីមួយៗនៅក្នុងអគារដោយម៉តចត់ ដើម្បីធានានូវការប្រគល់ផ្ទះប្រកបដោយភាពល្អឥតខ្ចោះដល់ម្ចាស់ផ្ទះទាំងអស់។ ក្នុងដំណើរការនៃការប្រគល់ខុនដូ ក្រុមការងារបានរំលឹកយ៉ាងម៉ត់ចត់ទៅកាន់ម្ចាស់ផ្ទះអំពីបញ្ហាដែលត្រូវកត់សម្គាល់ក្នុងដំណើរការត្រួតពិនិត្យ ព្រមទាំងស្តាប់ដោយយកចិត្តទុកដាក់នូវមតិរបស់សមាជិកគ្រួសារនីមួយៗ ក៏ដូចជាទទួលខុសត្រូវចំពោះការទុកចិត្តពីម្ចាស់ផ្ទះគ្រប់រូបផងដែរ។ លើសពីនេះ ក្រុមហ៊ុនក៏ទទួលបាននូវ “ការពេញចិត្ត” ពីម្ចាស់ផ្ទះទាំងអស់។

លោកស្រី យ៉ាង ដែលជាម្ចាស់ខុនដូមួយរូបបាននិយាយថា ចាប់ពីពេលដែលលោកស្រីបានទិញខុនដូរហូតមកដល់ការប្រគល់ខុនដូនេះ សេវាកម្មដែលប្រកបដោយភាពជំនាញរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានដិតជាប់ក្នុងអារម្មណ៍របស់លោកស្រីយ៉ាងខ្លាំង ដែលនេះជាហេតុផលដ៏សំខាន់មួយដែលលោកស្រីជ្រើសរើស យក​គម្រោង ព្រីនស៍ ម៉ូឌើន ផ្លាហ្សា។ លើសពីនេះទៀត គម្រោងនេះមានទីតាំងល្អ និងស្ថិតក្នុងគម្រោងផែនការមជ្ឈមណ្ឌលពាណិជ្ជកម្ម “ភ្នំពេញ ស៊ីប៊ីឌី” បានធ្វើឲ្យលោកស្រីមានការរំពឹងទុកថាតម្លៃ នៃគម្រោងនឹងមានការ​កើនឡើង​ជាលំដាប់។

តាមរយៈការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា បានព្យាយាមអស់ពីសមត្ថភាពលើគ្រប់ដំណើរការនៃការសាងសង់ រួមទាំងការរៀបចំគម្រោង ការទិញសម្ភារៈ ការសាងសង់ និងការតុបតែង។ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា បានចាប់បើកការដ្ឋាននៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៨ បញ្ចប់ការសាងសង់គ្រោងឆ្អឹងអគារនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៨ និងប្រគល់ផ្ទះដោយជោគជ័យនៅថ្ងៃនេះផងដែរ។ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា កសាងជីវិតឲ្យកាន់តែប្រសើរ ជាមួយនឹងគុណភាពដ៏ល្អឥតខ្ចោះ ដោយមិនគិតពីការចំណាយពេលវេលា និងថ្លែដើម ព្រមទាំងគោរពតាមលក្ខខណ្ឌតម្រូវនៃសំណង់ដែលប្រកបដោយគុណភាពខ្ពស់។

ការត្រួតពិនិត្យខុនដូ
រូបភាពជាក់ស្ដែងនៃផ្លូវដើរក្នុងព្រីនស៍ ម៉ូឌើន ផ្លាហ្សា
រូបភាពជាក់ស្ដែងនៃខុនដូរបស់ព្រីនស៍ ម៉ូឌើន ផ្លាហ្សា
រូបភាពជាក់ស្ដែងនៃខុនដូរបស់ព្រីនស៍ ម៉ូឌើន ផ្លាហ្សា
រូបភាពជាក់ស្ដែងរបស់អគារ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា

គម្រោងព្រីនស៍ ម៉ូឌើន ផ្លាហ្សា ជាគម្រោងដែលមិនអាចខ្វះបានក្នុងប្លង់អភិវឌ្ឍនៃ “ភ្នំពេញ ស៊ីប៊ីឌី”។ បន្ទាប់ពីការប្រគល់ខុនដូប្រកបដោយជោគជ័យ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា នឹងក្លាយជាលំនៅដ្ឋានប្រកបដោយគុណភាពខ្ពស់របស់វរជនទីក្រុង និងជាមូលដ្ឋានសហគ្រិនថ្មីនៃទីក្រុងភ្នំពេញ ដែលនាំមកបន្ថែមទៀតនូវភាពរឹងមាំ និងភាពអស្ចារ្យនៃ “ភ្នំពេញ ស៊ីប៊ីឌី”។

ទន្ទឹមនឹង​គ្នា​នេះ មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ព្រីនស៍ ហេភីនេស ផ្លាហ្សា (ចាប់ដំណើរការក្នុងពេលឆាប់ៗនេះ) និងព្រីនស៍ ថាម ផ្លាហ្សា (ស្ថិតក្នុងគម្រោង) រួមជាមួយ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា ផ្តល់នូវតម្លៃ និងជីវិតរស់នៅបែបទីក្រុងសម្រាប់អភិជន និងបង្កើនការអភិវឌ្ឍ នៃ“ភ្នំពេញ ស៊ីប៊ីឌី” ឲ្យកាន់រុងរឿងជាលំដាប់។ ឆ្លៀតក្នុងឱកាសនេះ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា ចូលរួមជួយជំរុញ “ភ្នំពេញ ស៊ីប៊ីឌី” ឲ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មជាន់ខ្ពស់លំដាប់កំពូលរបស់ប្រទេសកម្ពុជា និងជា “និមិត្តរូប” នៃជីវិតរស់នៅលំដាប់ខ្ពស់ ក៏ដូចជាការវិនិយោគលំដាប់ខ្ពស់នៅរាជធានីភ្នំពេញ។

ប្លង់3D ភ្នំពេញCBD

បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល ៤ ឆ្នាំកន្លងមក ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់នៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងនាំមុខគេក្នុងការអភិវឌ្ឍទីផ្សារអចលនទ្រព្យនៅកម្ពុជា។

ក្រុមហ៊ុនបានវិនិយោគជាទឹកប្រាក់សរុបជាង ២ ពាន់លានដុល្លារអាមេរិក ដោយមានដីបម្រុងទំហំជាង ១ ២០០ ហិកតា ដែលអាចអភិវឌ្ឍបានជាង ២០ លានម៉ែត្រការ៉េ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៣០ ក៏ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុននាំមុខក្នុងវិស័យអចលនទ្រព្យលំដាប់ខ្ពស់នៅកម្ពុជា។ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តប្រកាន់ភ្ជាប់នូវចក្ខុវិស័យនៃ “ការកសាងជីវិតឲ្យកាន់តែប្រសើរ” ដើម្បីបង្កើតជាលំនៅដ្ឋានគំរូនៅកម្ពុជា ដោយស្របតាមការអភិវឌ្ឍនៃទីក្រុង។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម