បែកធ្លាយ! អ្នកលក់នៅវៀតណាមរើសចានស្នោប្រឡាក់ មកលាងទឹកប្រើប្រាស់ឡើងវិញ (វីដេអូ)
- 2019-06-12 08:29:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយ! អ្នកលក់នៅវៀតណាមរើសចានស្នោប្រឡាក់ មកលាងទឹកប្រើប្រាស់ឡើងវិញ (វីដេអូ)
ចន្លោះមិនឃើញ
ចានស្នោជាច្រើនសម្រាប់ប្រើប្រាស់ម្ដងហើយបោះចោលនោះ ត្រូវបានគេមើលឃើញថាអ្នកលក់ដូរជាច្រើននៅទីក្រុង ហូជីមីញនាំគ្នារើសយកមកលាងទឹកហើយប្រើប្រាស់ឡើងវិញម្ដងទៀត។
យោងតាមកាសែត Tuoi Tre ឲ្យដឹងថា ដោយសារតម្រូវការប្រើប្រាស់ចានស្នោមានការកើនឡើង ដែលអ្នកទិញភាគច្រើនខ្ចប់ចំណីអាហារពេលព្រឹក ជាហេតុធ្វើឲ្យអ្នកលក់ដូររើសចានប្រឡាក់ទាំងនោះយកមកលាងទឹក ហើយប្រើប្រាស់ឡើងវិញ។ អ្នកជំនាញជាច្រើន បានសម្ដែងការព្រួយបារម្ភជាខ្លាំងពីសុវត្ថិភាពចំណីអាហារសម្រាប់ប្រជាជនរស់នៅក្នុងទីក្រុង។ សកម្មភាពរើសចានស្នោនេះ ត្រូវបានគេមើលឃើញភាគច្រើននៅតាមផ្លូវជាតិលេខ ១ក្នុងសង្កាត់ Binh Tan។
យោងតាមស្ត្រីម្នាក់ដែលដើររើសចានស្នោប្រឡាក់ដើម្បីលក់ទៅឲ្យអ្នកលក់ដូរចំណីតាមផ្លូវឲ្យដឹងថា ជារៀងរាល់ថ្ងៃអ្នកស្រីអាចលក់ចានប្រឡាក់ បានជាង ១០០០ចានក្នុងតម្លៃ ២០ម៉ឺនដុង (៨,៥ដុល្លារ) ដោយក្នុងចានស្នោមួយមានតម្លៃ ៥០០ដុង (០,០២ដុល្លារ)។ ដោយសារវាមានតម្លៃថោកជាងចានស្នោថ្មី អ្នកលក់តាមផ្លូវភាគច្រើនបែរងាកមកទិញចានស្នោដែលប្រឡាក់មកលាងខ្លួនឯងវិញដែលអាចជួយសន្សំសំចៃការចំណាយរបស់ពួកគេ។
យ៉ាងណាមិញ ទង្វើនេះ បានបង្កឲ្យមានការព្រួយបារម្ភជាខ្លាំងពីសំណាក់ប្រជាជនដែលរស់នៅក្នុងទីក្រុង ហើយចូលចិត្តញ៉ាំអាហារខ្ចប់តាមផ្លូវ ដោយអ្នកខ្លះអះអាងថាវាពិតជាពិបាកមើលខ្លាំងណាស់ថាតើចានស្នោណាថ្មី ឬចានណាដែលប្រឡាក់ហើយគេរើសយកមកលាងឡើងវិញ៕
សូមទស្សនាវីដេអូខាងក្រោម ៖