លេសសម្រាប់អ្នកក្មេងពេក មិនដឹងផឹកធ្វើអី

  • 2019-06-13 03:10:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រែសម្រួល៖ sokheng seang
  • សហការជាមួយ wapatoa.com

បើតាមការស្រាវជ្រាវរបស់ទំព័រ Too Young to Drink ជំទង់ៗខ្មែរយើងចាប់ផ្តើមផឹកស្រា ក៏ដោយសារមិត្តភក្តិ គ្រួសារ និងការផ្សាយពាណិជ្ជកម្ម។

បើអ្នកត្រាស់ដឹងថាពេលផឹកអាយុក្មេង​ ខូចខួរក្បាលហើយមិនចង់ផឹក តែមិនដឹងថានិយាយយ៉ាងណាដោះសារពេលគេហៅនោះ… នៅទីនេះ យើងមានលេសចំនួន ៦ សម្រាប់អ្នក៖

1. ស្រួលបំផុត គឺប្រើលេសត្រូវជិះទៅផ្ទះ… ទោះអ្នកជិះ PassApp មក ហើយមិនដែលចេះជិះម៉ូតូក៏ដោយ! «ឯងផឹកអត់កើតទេ ឯងត្រូវជិះទៅផ្ទះវិញ។»

«តែ… ក្រែងជិះតុកៗមកហ្នឹងហ្អី?» «កុំចេះ! រាល់ថ្ងៃតាមដានឯងមែន?» (រួចហើយព្យាយាមបង្វែរដានទៅរឿងផ្សេង)

2. បើចង់បង្វែរដានគេស្រួល ស្រែកឈ្មោះតារាល្បី ហើយរត់ចេញទៅបន្ទប់ទឹក ប្រ៉ូច!

«តោ… តោះផឹកហ្អី?» «នោះ! មើល សន ស៊ីវម៉ីហ្អ៎!» រួចរត់ទៅបន្ទប់ទឹក!​

3. លុះត្រាតែមិត្តភក្តិចិត្តធម៌ បើយើងថាគ្មានលុយផឹក មិនសូវមាននរណាហ៊ានបង្ខំយើងទេ។

«អត់លុយផឹកទេ។ ស្អែកត្រូវទៅធ្វើធ្មេញ! មានដឹងអត់ថាធ្វើធ្មេញ លាងធ្មេញឥលូវថ្លៃៗណាស់។ និយាយអញ្ចឹង ឯងមានលាងធ្មេញនៅ? ប្រយ័ត្នទុកយូររាក់ស៊ីណា៎» (បង្វែរដានបានសម្រេចជាថ្មីម្តងទៀត!)

4. បើរឿងលុយគេមិនយកចិត្តទុកដាក់នោះ រកលេសរឿងជម្ងឺវិញ។

«ខ្ញុំអាលាក់ស៊ីជាមួយស្រា។» «ចុះទើបឃើញផឹកលើកមុនសោះហ្នឹង?» «ផឹកហ្នឹង បានដឹងថាអាលាក់ស៊ី!»

5. អ្នកខ្លះនៅខំបញ្ច្រកយើង ទាំងដឹងថាយើងអាលាក់ស៊ីទៀត អញ្ចឹងមានតែយករឿងមានផ្ទៃពោះវិញម្តង

«ពេទ្យថាមិនឲ្យផឹកទេ ខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។» «តែ… សម្បត្តិ… ឯងប្រុសហ្នឹង?» «មានតែស្រីបានមានកូនបានមែន? ម៉េចបានឯងដឹងច្បាស់ម៉្លេះ?» (ដេញដោលអញ្ចឹង រហូតដល់អ្នកអាចបង្វែរដាន បង្វែរសំនួរដោយជោគជ័យ)

6. ឬក៏គ្រាន់និយាយថាអត់យកតែម្តង

«អត់!» «តែថា…» «អត់!»

នេះគ្រាន់តែជាកំប្លែងនិយាយលេងតែប៉ុណ្ណោះ (តែបើគិតថាប្រើបាន ប្រើទៅ វប្បធម៌ឲ្យសិទ្ធិជាសេរី)។ តាមពិតទៅ យើងឲ្យតែតាំងចិត្តរឹងមាំ ដឹងច្បាស់ថាយើងមិនគួរផឹក បើយើងនិយាយថាអត់ម្តងពីរដងទៅ គេលែងហ៊ានហៅហើយ!

បើអ្នកចង់ដឹងបន្ថែមពីរឿងផឹកក្រេបសុរាមុនអាយុនេះ សូមចូលមើលទំព័រ Too Young to Drink មានរូបស្អាតងាយមើល ហើយងាយយល់!

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com

អត្ថបទ៖ sokheng seang