លេង​រាល់​ថ្ងៃ​ ដឹង​ PUBG ផលិត​នៅប្រទេសណា​អត់?

  • 2019-06-13 03:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Playerunknown’s Battlegrounds ហៅ​កាត់​ថា​ PUBG កំពុង​ក្លាយ​ជា​ហ្គេម​ពេញ​និយម​មួយ​​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត​ជា​ច្រើន។ អ្នក​លេង​ហ្គេម​ PUBG រាល់​ថ្ងៃ​ បែប​​មាន​អ្នក​ខ្លះ​ប្រហែល​មិន​បាន​ដឹង​ទេ​ថា​ ហ្គេម​នេះ​ផលិត​នៅប្រទេស​ណា​នោះទេ។

PUBG ផលិត​ឡើង​​ដោយ​ក្រុមហ៊ុន​ PUBG Corporation ដែល​ជា​ក្រុមហ៊ុន​សាខា​មួយ​របស់​ក្រុមហ៊ុន​ Bluehole ​នៃ​​ប្រទេស​កូរ៉េ​ខាង​ត្បូង។ បុគ្គល​សំខាន់​ពីរ​រូប​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​បង្កើត​ហ្គេម​ PUBG គឺ​ Chang Han Kim សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ មាន​តួនាទី​ជា​ប្រធាន​ផ្នែក​ផលិត​នៃ​ហ្គេម និង Brendan Greene សញ្ជាតិ​អៀរឡង់​ ជា​មេ​ផ្នែក​ឌីហ្សាញ។

Chang Han Kim ខាងឆ្វេង និង Brendan Greene ខាងស្ដាំ

ការ​ផលិត​ហ្គេម​ PUBG បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ ២០១៦ និង​ប្រកាស​ដំណឹង​ជា​ផ្លូវ​ការ​ក្នុង​ខែ​មិថុនា ជា​មួយ​ផែនការ​ថា​ផលិត​ឲ្យ​បាន​រួច​រាល់​នៅ​​ក្នុង​រយៈពេល​ ១ ឆ្នាំ។ ចាប់​ផ្ដើម​ដំបូង​​ Bluehole ​បាន​​ផ្ដល់​ជូន​នូវ​ Developer ចំនួន​ ៣៥ នាក់​ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​ការ​បង្កើត​ហ្គេម​ PUBG ប៉ុន្តែ​បាន​បង្កើន​ដល់​ ៧០ នាក់​ នៅ​ខែ​មិថុនា​ ឆ្នាំ ២០១៧៕

ចុចអាន៖

ប្រភព៖ Wikipedia | VentureBeat   ប្រែ​សម្រួល៖ សុខហេង