Justin Bieber ទទួលស្គាល់ថាអាចទ្រោមដោយសារ Tom Cruise បើសិនវ៉ៃគ្នាមែន

  • 2019-06-13 03:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​សប្ដាហ៍​តារា​ចម្រៀង​វ័យ​ក្មេង Justin Bieber បាន​ធ្វើ​ឲ្យ​គេ​ឯង​ភ្ញាក់​ផ្អើល​ ក្រោយ​ពី​បាន​ប្រកាស​ថា​ចង់​បបួល​តារា​សម្ដែង Tom Cruise វ៉ៃ​គ្នា​ក្នុង​ទ្រុង។ ប៉ុន្តែ​ពេល​នេះ Justin បាន​ទទួល​ស្គាល់​ថា​វា​គ្រាន់​តែ​ជា​ការ​លេង​សើច​ប៉ុណ្ណោះ។

ពេល​ជួប​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន TMZ តារា​វ័យ ២៥ ឆ្នាំ​រូប​នេះ បាន​​និយាយ​ថា​ ការ​បង្ហោះ​លើ​ Twitter របស់​ខ្លួន កើត​មាន​ក្រោយ​ពី​បាន​ឃើញ Tom Cruise នៅ​ក្នុង​បទ​សម្ភាសន៍​មួយ។

Justin និយាយ​ដូច​នេះ ៖ "ខ្ញុំ​អត់​ស្គាល់​គាត់​ (Tom Cruise) ទេ។ រឿង​ហេតុ​គឺ​ខ្ញុំ​បាន​ឃើញ​គាត់​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ ហើយ​គាត់​ក៏​លេច​ចេញ​ក្នុង​ការ​គិត​របស់​ខ្ញុំ។ វា​គ្រាន់​តែ​ជា​ការ​ Tweet លេងៗ​មួយ។ ពេល​ខ្លះ​ខ្ញុំ​តែងតែ​លេង​សើច​បែប​នេះ​”។ ម្ចាស់​បទ "Sorry” ទទួល​ស្គាល់​ដែរ​ថា​អាច​ទ្រោម​ខ្លួន​ដោយ​សារ Tom Cruise បើ​សិន​ជា​វ៉ៃ​គ្នា​មែន។

Justin បន្ត​ទៀត​ថា ៖ "គាត់​មាន​កម្លាំង​ខ្លាំង​ដូច​ឪពុក​ម្នាក់។ គាត់​ជា​ឪពុក​ម្នាក់​មែន​អត់?”។ គួរ​ដឹង​ថា​តារា​សម្ដែង Tom Cruise មាន​កូន​ចំនួន​ ៣ ដោយ​កូន​ពីរ​​នាក់​មាន​ជា​មួយ​តារា​សម្ដែង Nicole Kidman និង​កូន​ម្នាក់​ទៀត​មាន​ជា​មួយ​ភរិយា​ក្រោយ Katie Holmes៕

ចុចអាន ៖ ចិត្ត​សឿង​ណាស់! Justin Bieber បបួល​ Tom Cruise ​វ៉ៃ​​ដាក់​ទ្រុង

ប្រភព៖ Complex   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម