១១ នាក់ថ្លៃជាងគេលើលោកចេញហើយសរុបតម្លៃ១,៤ប៊ីលានផោន តែគ្មាន Hazard ទេ
- 2019-06-14 03:34:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១១ នាក់ថ្លៃជាងគេលើលោកចេញហើយសរុបតម្លៃ១,៤ប៊ីលានផោន តែគ្មាន Hazard ទេ
ចន្លោះមិនឃើញ
Kylian Mbappe មានឈ្មោះជាកីឡាករថ្លៃជាងគេគិតក្នុងពេលបច្ចុប្បន្ន តម្លៃ២២៤លានផោន។ ចំណែក Mohamed Salah ស្ថិតនៅលេខពីរ តម្លៃ១៩៥លានផោន ឯ Raheem Sterling របស់ Manchester City តម្លៃ១៨៤លានផោន យកឈ្នះ Lionel Messi ដែលមានតម្លៃ១៤៨,៧លានផោន ដណ្ដើមបានលេខ៣ក្នុងបញ្ជី។
ទិន្នន័យបញ្ជីឈ្មោះកីឡាករថ្លៃជាងគេនេះបានបញ្ចេញដោយ CIES Football Observatory ដែលតែងតែបញ្ចេញរៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣។ ខាងក្រោមជាកីឡាករថ្លៃជាងគេទាំង៣០នាក់ (តម្លៃខ្លូនគិតជាលានផោន)៖
១ - Kylian Mbappe (PSG) £223.8m
២ - Mohamed Salah (LIV) £195m
៣ - Raheem Sterling (MCI) £184.6m
៤ - Lionel Messi (BCN) £148.7m
៥ - Jadon Sancho (BOR) £141.6m
៦ - Sadio Mane (LIV) £140.2m
៧ - Harry Kane (TOT) £137.9m
៨ - Roberto Firmino (LIV) £128.13m
៩ - Antoine Grizemann (ATL) £127.7m
១០ - Leroy Sane (MCI) £121.8m
១១ - Bernardo Silva (MCI) £121.6m
១២ - Gabriel Jesus (MCI) £116m
១៣ - Trent Alexander-Arnold (LIV) £115.6m
១៤ - Philippe Coutinho (BCN) £114.9m
១៤ - Romelu Lukaku (MUN) £111.2m
១៦ - Paul Pogba (MUN) £111.1m
១៧ - Neymar (PSG) £110.8m
១៨ - Marcus Rashford (MUN) £109.7m
១៩ - Eden Hazard (RMA) £107.2m
២០ - Cristiano Ronaldo (JUV) £104.94m
២១ - Ousmane Dembele (BAR) £104m
២២ - Virgil van Dijk (LIV) £99.6m
២៣ - Paulo Dybala (JUV) £96.1m
២៤ - Alisson Becker (LIV) £95.5m
២៥ - Aymeric Laporte (MCI) £93.6m
២៦ - Ederson (MCI) £91.5m
២៧ - Dele Alli (TOT) £91m
២៨ - Richarlison (EVE) £87.6m
២៩ - Son Heung-min (TOT) £86.3m
៣០ - Marc-Andre ter Stegen (BCN) £84.5m
ក្នុងចំណោមទាំង៣០នាក់គេបានចម្រាញ់យក១១នាក់ដែលថ្លៃជាងគេក្នុងនោះ ប្រយុទ្ធ៣ខាងលើមាន Mbappe, Salah និង Sterling សរុបតម្លៃចូលគ្នា៦០៣លានផោន។ ចំណែកបម្រើ៣កណ្ដាលមាន Bernardo Silva, Philippe Coutinho និង Paul Pogba។ ចំពោះខ្សែការពារ៤ខាងក្រោមគឺ Andy Robertson, Virgil van Dijk ,Trent Alexander-Arnold និង Aymeric Laporte ខណៈអ្នកចាំទីគឺ Alisson របស់ Liverpool។ សរុបតម្លៃ១១នាក់ថ្លៃជាងគេ ១,៤ប៊ីលានផោន៕