​ផ្លូវការ​! ច្រឹង ពលរដ្ឋ ​ចែក​ផ្លូវ​ជាមួយ​ Buriram ​និង​មាន​ក្លឹប​ថ្មី​ក្រៅ​ប្រទេស​ទាក់ទង​

  • 2019-06-15 02:55:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ ច្រឹង ពលរដ្ឋ ​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ ​ចំពោះ​ការ​ចែក​ផ្លូវ​ជាមួយ​ក្លឹប Buriram United ​របស់​លីគ​កំពូល​ថៃ ដោយសារ​តែ​ខ្លួន​មាន​បញ្ហា​របួស។

ពលរដ្ឋ ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​បាទ ​និង​ក្លឹប​បាល់ទាត់​ BURIRAM UNITED​ បាន​ឈាន​ទៅ​ដល់​ការ​ចែក​ផ្លូវ​គ្នា​ហើយ​ ដោយសារ​តែ​បញ្ហា​ពេល​នោះ​របួស​ខ្ញុំ​នៅ​មិន​ទាន់​ជា​សះស្បើយ​ ស្រប​ពេល​ដែល​ក្លឹប​ Buriram ​គេ​ចាប់​ផ្ដើម​ប្រមូល​ផ្តុំ និង​ចាប់​ផ្តើម​លីគ​ប្រទេសថៃ ។ ក្នុង​ពេល​បច្ចុប្បន្ន​ក៏​មាន​ក្លឹប​មួយ​ចំនួន​នៅ​ក្រៅ​ប្រទេស​ក៏​បាន​ទាក់ទង​ក្នុង​ការ​យក​ខ្ញុំ​ទៅ​ចូលរួម ​ប៉ុន្តែ​ខ្ញុំ​នឹង​ជំរាប​ជូន​នៅ​ពេល​ព័ត៌មាន​ច្បាស់​ការ ”។

អត្ថបទ៖ មុន្នីរម្យ