ហាង​កាហ្វេ​មួយ​បញ្ជា​ទិញ​ឫស្សី​បិត​ដើម្បី​យួរ​កែវ​កាហ្វេ កំពុង​ទទួល​បាន​ការ​គាំទ្រ

  • 2019-06-16 05:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំព័រ​ហ្វេសប៊ុក (ภูนั่งยอง cafe')​ ដែល​ជា​ហាង​កាហ្វេ​មួយ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ថៃ​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​ទាក់ទង​នឹង​​ផលិត​ផល​​ពី​ឫស្សី​ អម​ដោយ​​រូប​អ៊ំស្រី​ជា​សិប្បករ​​កំពុង​​បិត​ឫស្សី​ ​ ដើម្បី​យក​មក​​ប្រើ​ជំនួស​ប្លាស្ទិក​យួរ​កែវ​កាហ្វេ កំពុង​ទទូល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម។

រូបភាព​ដែល​បង្ហោះ​២​ថ្ងៃ មាន​អ្នក​ចែករំលែក​រហូត​ដល់ ១៥ពាន់​ដង មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ជា​ច្រើន​គាំទ្រ។ គណនី​មួយ​បញ្ចេញ​យោបល់​ថា "នេះ​គឺ​អស្ចារ្យ​ណាស់!! សូម​អរគុណ​អ្នក​ខ្លាំង​ណាស់​សម្រាប់​ការ​ប្តូរ​ពី​ប្លាស្ទិច!! សូម​គិត​ផង ចំពោះ​ការ​ប្រើប្រាស់​ទុយោ​ប្លាស្ទិក! ស្រឡាញ់!”។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​មិថុនា​​ឆ្នាំ​ទៅ បើ​យោង​តាម​សហភាព​អឺរ៉ុប កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​​ប្រទេស​ដែល​មាន​អ្នក​ប្រើប្រាស់​​ប្លាស្ទិក​ច្រើន​បំផុត​​លើ​លោក។ ថង់​ប្លាស្ទិក​​ចំនួន ១០ លាន​ត្រូវ​បាន​ប្រើប្រាស់​ជា​រៀងរាល់​ថ្ងៃ​នៅ​ភ្នំពេញ ហើយ ប្រជាជន​កម្ពុជា​ម្នាក់​ ប្រើ​ថង់​ប្លាស្ទិក​​គិត​ជា​មធ្យម ២,០០០ ថង់​ក្នុង​១​ឆ្នាំ។

ដូច្នេះ បើ​​សហគ្រិន និង ម្ចាស់​​អាជីវកម្ម​ទាំង​អស់​អាច​ងាក​មក​ប្រើប្រាស់​ផលិតផល​ច្នៃ​បង្កើត​ពី​ធម្មជាតិ​​​សម្រាប់​វេច​ខ្ចប់​ជំនួស​ឲ្យ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក នោះ​ឥរិយាបថ​អ្នក​ប្រើប្រាស់​​ថង់​ប្លាស្ទិក​ក៏​នឹង​ថយ​ចុះ​ដែរ៕

អាន៖ កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​​ប្រទេស​ដែល​មាន​អ្នក​ប្រើប្រាស់​​ប្លាស្ទិក​ច្រើន​បំផុត​​លើ​លោក

អាន៖ យុវតី​កម្ពុជា​២​រូប​មាន​មហិច្ឆតា​ច្នៃ​សំណល់​ប្លាស្ទិក​ឲ្យ​ក្លាយ​ជា​ថ្នល់​កៅស៊ូ​​​ប្រណីត

ប្រភព៖ Channelnewsasia | facebook   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី