តម្លៃ​ខ្លួន Neymar ​ធ្លាក់​ក្រោម​១០០​លាន​ភ្លាម ​ក្រុម Barca ​ត្រៀម​យក​មក​វិញ​ភ្លែត​

  • 2019-06-18 02:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ ​ប្រធាន​ក្លឹប ​PSG ​បាន​ប្រកាស​លក់ Neymar ​ចេញ​ហើយ​នៅ​រដូវ​ក្ដៅ​នេះ ​ដោយ​អះអាង​ថា​លោក​មិន​ទុក​កីឡាករ​ណា​ជា​តួ​ឯក​តែ​ម្នាក់​ឯង​ឡើយ។

សម្ដី​របស់​លោក Al-Khelaifi ​ខាង​លើ​នេះ បាន​ធ្វើ​ឱ្យ​តម្លៃ​ខ្លួន​របស់ Neymar ​ធ្លាក់​ចុះ​ភ្លាម​តែ​ម្ដង ​ខណៈ​ដែល​រូបគេ​កំពុង​មាន​រឿង​អាស្រូវ​ផ្លូវ​ភេទ​ផង​នោះ។ មិន​ឱ្យ​ចាំ​យូរ​ឡើយ Barcelona ​គ្រាន់​តែ​ដឹង​ដំណឹង​នេះ​ភ្លាម ​ក៏​ត្រៀម​លក្ខខណ្ឌ​ដាក់​ឱ្យ PSG ​ភ្លែត ​ដើម្បី​នាំ​កីឡាករ​ប្រេស៊ីល​ខាង​លើ​ត្រលប់​មក​អេស្ប៉ាញ​ជួយ​ក្រុម​វិញ។

ក្រុម​អ្នក​មាន​បុណ្យ​រំពឹង​ថា​តម្លៃ​ខ្លួន​របស់​គេ​នៅ​ពេល​នេះ​មិន​ដល់​១០០​លាន​ផោន​ឡើយ។ ពួកគេ​បាន​ដាក់​តម្លៃ​ខ្លួន​៩០​លាន​ផោន ​អម​ជាមួយ​ការ​ថែម​ឱ្យ​កីឡាករ​ម្នាក់​ទៀត​ក្នុង​ចំណោម​កីឡាករ​ល្អ​ៗ​៣​នាក់​នេះ។ ​៣​នាក់​ដែល​ត្រូវ​រើស​ម្នាក់​ថែម​ឱ្យ PSG ​នោះ គឺ ​Ousmane Dembele, Ivan Rakitic ​និង​ Samuel Umtiti៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ