ហេតុ​តែ​ចង់​បាន Eriksen ពេក Real ហ៊ាន​ឲ្យ Spurs ៤៥​លាន​ផោន​បូក​ខ្សែ​បម្រើ​ម្នាក់​ទៀត

  • 2019-06-19 02:04:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​ដាក់​សំណើ​ទៅ​កាន់ Spurs នូវ​ទឹក​ប្រាក់​៤៥​លាន​ផោន បូក​ជាមួយ​ខ្សែ​បម្រើ​​ Dani Ceballos ​ម្នាក់​ទៀត ដើម្បី​​ផ្ទេរ​យក Christian Eriksen។

អ្នក​ចាត់​ការ​របស់ Real លោក Zinedine Zidane បាន​ដាក់​ខ្សែ​បម្រើ​របស់ Spurs ​ក្នុង​​បញ្ជី​ដើរ​ទិញ​របស់​លោក ត្បិត​កាល​ពី​ពេល​ថ្មី​ៗ​ទើប​តែ​ទិញ​បាន​ Eden Hazard​ តារា​របស់ Chelsea។ Ceballos ពេល​នេះ​កំពុង​ជាប់​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​លេង​ Euro Under-21 Championship។

Ceballo វ័យ​២២​ឆ្នាំ​ធ្លាប់​បាន​ប្រាប់ Zidane ថា គេ​ចង់​ចាកចេញ​​ពី​ Madrid បន្ទាប់​​មិន​សូវ​ជាប់​ជម្រើស​​កាល​ពី​រដូវ​កាល​មុន​។​ និយាយ​ចំពោះ​ Spurs វិញ​​ក៏​ធ្លាប់​ទាក់ទង​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ជា​ច្រើន​ខែ​មក​ហើយ​ដែរ។ ដោយ​មើល​ឃើញ​នេះ​ជា​ឱកាស​ល្អ Real Madrid ចង់​យក Ceballo ​ជា​ថ្នូរ​បូក​ជាមួយ​ការ​ថែម​ទឹក​ប្រាក់​ដើម្បី​ ទាយ​យក Eriksen ពី​កីឡដ្ឋាន Tottenham Hotspur Stadium។

Eriksen វ័យ​២៧​ឆ្នាំ​​បាន​បង្ហើប​កាល​ពី​២​សប្ដាហ៍​មុន​ថា គេ​ចង់​ចេញ​ពី Spurs ដើម្បី​ព្យាយាម​អ្វី​ថ្មី។ គេ​នៅ​សល់​កុងត្រា​រយៈ​ពេល​មួយ​ឆ្នាំ​​ទៀត​ជាមួយ​មាន់​ខ្នាយ​មាស ខណៈ​ប្រធាន​ក្លឹប​ចង់​បាន​តម្លៃ​ខ្លួន​១០០​លាន​ផោន​សម្រាប់​កីឡាករ​របស់​ខ្លួន៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ