ខ្សែការពារចំនួន ៣រូបប៉ុណ្ណោះដែលបានឈ្នះ Ballon d'Or
- 2019-06-19 03:37:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែការពារចំនួន ៣រូបប៉ុណ្ណោះដែលបានឈ្នះ Ballon d'Or
ចន្លោះមិនឃើញ
តាំងពីបង្កើតពានរង្វាន់ Ballon d'Or មក គេសង្កេតឃើញមានតែខ្សែប្រយុទ្ធ ឬ ខ្សែបម្រើដែលបានឈ្នះពានមួយនេះ ចំណែកឯខ្សែការពារ ឬ អ្នកចាំទីគេមិនសូវឃើញមានទេ។
ខាងក្រោមនេះ ជាខ្សែការពារទាំង ៣រូប ដែលបានឈ្នះពាននេះ៖
១. Fabio Cannavaro៖ អតីតខ្សែការពារក្រុមជម្រើសជាតិអ៊ីតាលី និងក្លឹប Juventus/Real Madrid រូបនេះ ធ្លាប់ឈ្នះ Ballon d'Or កាលពីឆ្នាំ២០០៦។
២. Matthias Sammer៖ អតីតខ្សែការពារក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្លឹប Borussia Dortmund រូបនេះ ធ្លាប់ឈ្នះ Ballon d'Or កាលពីឆ្នាំ១៩៩៦។
៣. Franz Beckenbauer៖ អតីតខ្សែការពារក្រុមជម្រើសជាតិអាល្លឺម៉ង់ខាងលិច និងក្លឹប Bayern Munich រូបនេះ ធ្លាប់ឈ្នះ Ballon d'Or កាលពីឆ្នាំ១៩៧២៕