អាល់ប៊ុមចម្រៀងថ្មីរបស់ Ed Sheeran មានច្រៀងរួមតារាល្បីៗជាច្រើន

  • 2019-06-19 04:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ទី​បំផុត​ទៅ​ព័ត៌មាន​លម្អិត​អំពី​អាល់ប៊ុម​ចម្រៀង​ទី​បួន របស់​​តារា​ចម្រៀង​អង់គ្លេស Ed Sheeran ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ ដោយ​ឃើញ​ថា​មាន​ច្រៀង​រួម​គ្នា​ជា​មួយ​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន។

អាល់ប៊ុម​ដែល​មាន​ឈ្មោះ​ថា "No.6 Collaborations Project” នឹង​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១២ ខែ​កក្កដា​ខាង​មុខ ដែល​មាន​ចម្រៀង​ចំនួន ១៥ បទ​ឯណោះ។ តារា​ចម្រៀង​ល្បីៗ​ដែល​លេច​មុខ​ក្នុង​អាល់ប៊ុម​ចម្រៀង​នេះ​​មាន​ដូច​ជា Justin Bieber, Camila Cabello, Travis Scott, Eminem, 50 Cent, Cardi B និង​ Bruno Mars ជា​ដើម។

​​គួរ​ដឹង​ថា​បទ​ចម្រៀង​ពីរ​បទ​ដក​ស្រង់​ពី​អាល់ប៊ុម​ថ្មី​នេះ បាន​ចេញ​ផ្សាយ​រួច​មក​ហើយ ដែល​រួម​មាន​បទ "I Don't Care” ច្រៀង​ជា​មួយ Justin Bieber និង​បទ​ "Cross Me” ច្រៀង​រួម​គ្នា​ជា​មួយ Chance the Rapper និង PnB Rock៕

ចុចអាន ៖ ចេញ​ហើយ! បទ​ច្រៀង​រួម​គ្នា​របស់ Justin Bieber និង Ed Sheeran

អត្ថបទ៖ សុខហេង