បណ្ដុំម៉ូដថ្មីស្អាតៗ ស្នាដៃកូនខែ្មរទទួលការគាំទ្រច្រើន និងត្រៀមបង្ហាញខ្លួននៅសហរដ្ឋអាមេរិកឆាប់ៗ

  • 2019-06-19 07:19:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វត្តមាន​នៃ​ខូ​ឡិក​ហ្សិន​ថ្មី​ ​របស់​ខ្លួន​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ផ្តាច់​មុខ​មួយ​របស់​លោក​ ​ម៉ែ​ន​ ​សីហា​ Queen​ ​Victoria​ ​ទើបតែ​បាន​បង្ហាញ​​នៅ​ឯ​សណ្ឋាគារ​ ​នី​អូ​ ​កាលពី​ពេល​ថ្មី​ៗ​កន្លងទៅនេះ​។​ ​ខូ​ឡិក​ហ្សិន​ថ្មី​ដែល​មានសរុប​ ​២៦ឈុត​សម្រាប់​រដូវ​កាល​ ​«​ ​Spring​ ​And​ Summer​ ​2019​ ​»​ នេះ​ ​សុទ្ធសឹងតែ​ជា​សម្លៀកបំពាក់​នារី​ដ៏​ស្រស់​ស្អាត​ប្លែក​បំផុត​ដែល​យកលំនាំតាម​ភព​នានា ​នៅក្នុង​ចក្រវាឡ​ទៀត។ នេះជាការរៀបចំកម្មវិធីដើរម៉ូដដំបូងផ្ទាល់ខ្លួនរបស់អ្នកច្នៃម៉ូដរូបនេះ ជាមួយនឹង​សម្លៀកបំពាក់​ស្អាតៗ​គ្រង​ដោយ​តារា​បង្ហាញ​ម៉ូដ​ល្បី​ៗ​ជាច្រើន​ប្រចាំ​កម្ពុជា​និងបរទេស​ ​បាន​ធ្វើឲ្យ​បរិយាកាស​នៅក្នុង​កម្មវិធី​កាន់តែ​មាន​ភាព​សប្បាយរីករាយ​និងជាទីចាប់អារម្មណ៍​។​

ជាក់ស្តែងបណ្តុំម៉ូដជាច្រើនបានទទួលការកោតសរសើរយ៉ាងខ្លាំងពីអ្នកចូលរួមក្នុងកម្មវិធី បង្ហាញនូវឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ​លោក​ ​ម៉ែ​ន​ ​សីហា​ ​ឬ​ ​Oliva​ ​Kong​ ​ជា​អ្នក​រចនា​ម៉ូដ​របស់​ស្លាកយីហោ​ ​«​ ​Queen​ ​Victoria​»​ ​នេះ​ក៏បាន​បង្ហើប​ប្រាប់​ Sabay ថា ៖ ​គម្រោង​រៀបចំ​កម្មវិធី​បង្ហាញ​ម៉ូដ​របស់​ខ្លួនបន្ទាប់ពីកម្មវិធីមួយនេះចប់នឹងត្រៀម ​នៅ​ឯស​ហរ​ដ្ឋ​អាមេរិក​នា​ពេល​ខាង​មុ​ខ​ឆាប់​ៗ​នេះនាចុងខែ តុលា​ផង​ដែរ​។​

នេះ​ពិតជា​ឱកាស​មួយ​ដែល​បង្ហាញ​ពិភពលោក​ឲ្យបាន​ដឹង​ថា​កូនខ្មែរ​ក៏អាច​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​បាន​យ៉ាង​ស្រស់​ស្អាត​មិនចាញ់​បរទេស​នោះ​ឡើយ​។ ពិសេសលោកពិតជាសប្បាយចិត្តយ៉ាងខ្លាំងពីបណ្តាអ្នកឧបត្ថម្ភ ចូលរួមគាំទ្រស្នាដៃលោក និងភ្ញៀវកិត្តយសជាច្រើនពេញចិត្តនៅម៉ូដសម្លៀកបំពាក់លោក។ នេះជាជោគជ័យយ៉ាងធំរបស់លោកមួយផងដែរពីការគាំទ្រពីបងប្អូន៕​

ទស្សនារូបភាពម៉ូដស្អាតៗខាងក្រោម៖

រូបភាពផ្តល់ដោយ៖ លោក ម៉ែន សីហា

អត្ថបទ៖ សិរីរត្នន៍

អត្ថបទថ្មី