ហាងសំលៀកបំពាក់ TICANO បញ្ចុះតម្លៃ​ ៥០%​ នៅ​ផ្សារ​ទំនើប អូឡាំព្យា

  • 2019-06-20 11:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ពិសេស​បញ្ចុះ​តម្លៃរហូត​ដល់ 50% ពីហាងសំលៀកបំពាក់បុរស TICANO ប្រេនរបស់ថៃ នៅផ្សារទំនើបអូឡាំព្យា។ សំលៀក​បំពាក់ អមជាមួយសម្ភារៈតុបតែងខ្លួនផ្សេងៗ គឺជាការបង្ហាញមួយ នៃភាពទាន់សម័យ ភាពជឿជាក់ និងជួយជំរុញឲ្យ​បុរសៗ ទទួលបាននូវការសរសើរពីសំណាក់អ្នកដទៃ មកលើការស្លៀកពាក់ដ៏សក្តិសម និងបង្ហាញពីភាពសង្ហារបស់ខ្លួន។

ពិតណាស់ TICANO ជាជម្រើសដ៏ល្អមួយសម្រាប់បុរសគ្រប់រូបដែលតែងតែចង់បាននូវភាពស៊ីវិល័យ និងភាពល្អឥតខ្ចោះរបស់ខ្លួនតាមរយៈ​ការស្លៀកពាក់។ ធ្លាប់ទេ? ពេលស្លៀកពាក់ទៅណាមកណា គេឌឺដងថា ពាក់ខោអាវដដែលៗ ! ឈប់បារម្ភ ! មក TICANO មកកុំឲ្យ​គេឌឺទៀត ព្រោះថា នៅ TICANO មានម៉ូដសំលៀកបំពាក់ថ្មីៗ ពេញនិយម ច្រើនជម្រើស ហើយដឹងតែត្រូវចិត្ត ពាក់ទៅគេលាន់មាត់ថា WOW គ្រប់គ្នាតែម្តង។ មែនមានតែប៉ុណ្ណឹងទេណា នៅ TICANO ក៏មានសម្ភារៈផ្សេងៗសម្រាប់បុរសៗដូចជា៖ អាវធំ ខ្សែរក្រវ៉ាត់ ក្រវ៉ាត់ក ។ល។

គួរបញ្ជាក់ផងដែរថា TICANO នឹងបើកសាខាដំបូងរបស់ខ្លួនក្នុងប្រទេសកម្ពុជា នៅផ្សារទំនើបអូឡាំព្យា ដែលផ្សារនេះនឹងធ្វើការបើកសាកល្បងនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ អមជាមួយការបើកសាកល្បងផ្សារទំនើបអូឡាំព្យា និងសម្ភោធជាផ្លូវការរបស់ប្រេន TICANO ហាងនិងផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសរហូតដល់ 50% ឯណោះ​លើគ្រប់មុខទំនិញទាំងអស់។ អញ្ចឹងទេនៅចាំអីទៀតហ៎ ! បានមកស្គាល់ផ្សារទំនើបអូឡាំព្យាផង បានទាំងការបញ្ចុះតម្លៃពិសេសមិនធ្លាប់មានពី TICANO ទៀត។ តោះចឹងនាំគ្នាទៅទាំងអស់គ្នាកុំខានណា!

សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនង៖

  • 096 773 6666
  • 012 350 666
  • 097 386 8666

អត្ថបទ៖ Sponsor

អត្ថបទថ្មី