ចង់ទិញនាឡិកាថ្មីមែន? មកផ្សារទំនើបអូឡាំព្យាមក ASIA TIMEPIECE បញ្ចុះតម្លៃរហូតដល់ 50%

  • 2019-06-21 03:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចូលចិត្ត​លេងស្ទីលទាន់សម័យ ជាពិសេស​និយម​ប្រើប្រាស់​នាឡិកា ស្អាតៗបែប​យុវវ័យ កុំភ្លេច​ នាឡិកា ASIA TIMEPIECE។​ ប្រើនាឡិកា ប្រេនល្បីៗ ធ្វើ​ឲ្យ​ភាព​ស្រស់សង្ហា​កើន​ឡើង​មួយ​កម្រិត ប៉ុន្ដែ​អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ គឺ មាន​ការ​បញ្ចុះ​តម្លៃពិសេ​ថែមទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​ពី​ហាង​នាឡិកា ASIA TIMEPIECE បាន​ឲ្យ​ដឹង​ថា កម្មវិធីបញ្ចុះតម្លៃរហូតដល់ 50% មានតែថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះទេ ដែលជាថ្ងៃបើកការសាកល្បងរបស់ផ្សារទំនើបអូឡាំព្យា។ អត់ទៅ ប្រយ័ត្នដេកស្តាយក្រោយថាមិនបានទិញនាឡិកាប្រេនដូចគេ។ អតិថិជនមួយចំនួនធំប្រាកដជាបានស្គាល់ និងជឿជាក់លើគុណភាពផលិតផលរបស់ ASIA TIMEPIECE រួចមកហើយព្រោះថា ASIA TIMEPIECE ឈរជើងយ៉ាងរឹងមាំ និងមានបទពិសោធន៍រយៈពេលជាង ២០ឆ្នាំហើយ។

មានដឹងអត់ថា ASIA TIMEPIECE មាននាឡិកាប្រេនអីខ្លះ? ចាំ អេដមីន ប្រាប់មោះ ! ASIA TIMEPIECE មានម៉ាកនាឡិកាល្បីដូចជា៖ ALEXANDRE CHRISTIE, RHYTHM, ORIENT, G-SHOCK, CITIZEN ។ល។

បន្ថែម​ពី​លើនេះ កាន់តែ​ពិសេសបំផុតទៀតនោះគឺ គ្រប់ផលិតផលរបស់ ASIA TIMEPIECE ទាំងអស់សុទ្ធសឹងតែមានការធានាជូនរយៈពេល១ឆ្នាំ ដែលទទួលស្គាល់ទូទាំងពិភពលោក និងផ្តល់ជូនអតិថិជននូវសេវាកម្មផ្លាស់ប្តូរថ្ម Free Free ពេញមួយជីវិត។ ថាអត់កប់ មួយ​ម៉ាត់ទៅ ! បើមិនចង់ឲ្យ​ ប្រូម៉ូសិននេះកន្លងផុតទៅ កុំភ្លេចជួបគ្នានៅផ្សារទំនើបអូឡាំព្យា ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ !

  • សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនង៖ 011 818881 / 069 818881
  • អ៊ីម៉ែលមកកាន់ asia_watch_shop@yahoo.com