ខាន​លេង​បាល់​យូរ Bellerin ដើរ​បង្ហាញ​ម៉ូដ​នៅ​ទីក្រុង​ប៉ារីស

  • 2019-06-21 13:10:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប​ស្ដាំ​ Arsenal កីឡាករ​ Hector Bellerin ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថា​ បាន​ដើរ​បង្ហាញ​ម៉ូដ​នៅ​ក្នុង​ទីក្រុង​ប៉ារីស ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន​ Fashion Louis Vuitton (LV) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។

កីឡាករ​រូប​នេះ​បាន​ដើរ​ម៉ូដ​ ក្រោម​ឈុត​អាវ Hoodie និង​ខោ​ខ្លី​ពណ៌​ផ្កាឈូក​ ដែល​ជា​ឈុត​នៃ Spring-Summer 2020 របស់​ក្រុមហ៊ុន LV។

យ៉ាងណាមិញ​ ការ​ជ្រើសរើស​ Bellerin ជា​អ្នក​ដើរ​បង្ហាញ​ម៉ូដ​មិនមែន​ជា​រឿង​មួយ​ភ្ញាក់ផ្អើល​ទេ ដោយសារ​តែ​គេ​តែង​សង្កេត​ឃើញ​កីឡាករ​រូប​បាន​ប្រើប្រាស់​នូវ​ឈុត​ប្លែកៗ​ជា​ច្រើន​កាល​ពី​ពេល​កន្លង​ទៅ។

ចំណែក​ឯ មតិ​របស់​មជ្ឈដ្ឋាន​ទូទៅ​វិញ មាន​មតិ​សរសើរ​ខ្សែ​ការពារ​អេស្ប៉ាញ​រូប​នេះ​មិន​ដាច់​ពី​មាត់​ ខណៈ​មតិ​ខ្លះ​លើកឡើង​ថា​៖ " Bellerin ឥលូវ​មាន​ការងារ​ពេញ​ម៉ោង​ជា​អ្នក​ដើរ​ម៉ូដ ហើយ​ការងារ​ក្រៅ​ម៉ោង​ជា​កីឡាករ​បាល់ទាត់ " ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ កីឡាករ​រូប​នេះ​ខកខាន​បង្ហាញ​ខ្លួន​នៅ​លើ​ទីលាន​តាំង​ពី​ខែ​មករា ក្រោយ​ពី​មាន​របួស​ជង្គង់ ហើយ​មាន​របាយការណ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ ២៤​ឆ្នាំ​រូប​នេះ នឹង​ខកខាន​ប្រកួត​ដំបូង​ៗ​នៅ​រដូវ​កាល ២០១៩/២០៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី