ដឹងខ្លះៗពីករណីបាក់អគារនៅក្រុងព្រះសីហនុព្រឹកមិញ
- 2019-06-22 01:50:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងខ្លះៗពីករណីបាក់អគារនៅក្រុងព្រះសីហនុព្រឹកមិញ
ចន្លោះមិនឃើញ
សមត្ថកិច្ចឲ្យដឹងថានៅទាបភ្លឺថ្ងៃនេះសំណង់អគារកំពុងសាងសង់របស់ជនជាតិចិនមានកម្ពស់ប្រាំបីជាន់បានដួលរលំបណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសច្រើននាក់។
អគារកំពុងសាងសង់នេះបានដួលរលំនៅម៉ោង៤ និង១០នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ មានទីតាំងនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់អង្គភាពផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនាព្រឹកនេះ។
ប្រភពដដែលបានដកស្រង់សម្ដីកម្មករដែលបានរត់ចេញពីអគារនោះថានៅក្នុងអគារមានកម្មករសំណង់ស្នាក់នៅតាមបន្ទប់នានា ចាប់ពីជាន់ទី២ រហូតដល់ជាន់ទី៦ រីឯជាន់ទី៧ និង៨មិនមានកម្មករស្នាក់នៅឡើយ។
ប្រភពដដែលសរសេរទៀតថា៖ «លោកឧត្តមសេនីយ៍ត្រី ជិន វិទ្យា ស្នងការស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងដឹកនាំកងកម្លាំងចុះជួយសង្គ្រោះជនរងគ្រោះ។ មានជនរងគ្រោះខ្លះបានលូនចេញរួច ប្រហែលជាង១០នាក់ ក្រៅពីនោះ នៅជាប់ក្នុងអគារនៅឡើយ»។
ទោះយ៉ាងណាប្រភពខាងមិនទាន់បានបញ្ជាក់ពីចំនួនអ្នកស្លាប់ និងរបួសប៉ុន្មាននាក់នោះទេក្នុងហេតុការណ៍នេះ។
ទោះយ៉ាងណាឯឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធបានសរសេរមុននេះបន្តិចថា៖ «នៅសល់30នាក់ទៀតក្នុងគំនរអាគារបាក់បែក តាមព័ត៌មានពីអ្នករួចពីការស្លាប់ និងមិនមានជនជាតិចិនទេ ព្រោះការស្នាក់នៅដាក់ដាច់ដោយឡែក ហើយក្នុងចំណោមអ្នកស្លាប់មានអ្នកបកប្រែចិនម្នាក់ ព័ត៌មានបឋមពីការបាក់សំណង់នៅក្រុងកំពង់សោម»៕