Firmino ប្រើ​ក្បាច់​ No-look រួម​ចំណែក​ជួយ​ប្រេស៊ីល​ឈ្នះ​ប៉េរូ​ ៥-០

  • 2019-06-23 02:38:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Roberto Firmino បាន​ប្រើ​ក្បាច់​ប្រចាំ​ត្រកូល​ No-look ឬ​ស៊ុត​មិន​មើល​បាល់​ ជួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​យក​ឈ្នះ​ ប៉េរូ​​ដោយ​លទ្ធផល​ ៥-០។

គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម​ Liverpool កើត​ឡើង​នៅ​នាទី​១៩​ ពោល​គឺ​ជា​គ្រាប់​ទី​ពីរ​បន្ទាប់​ពី Casemiro បើក​ឆាក​គ្រាប់​ទី​មួយ​នៅ​នាទី​១២។​ Sousa Soares, Alves da Silva និង​ Willian សុទ្ធ​តែ​រក​បាន​ម្នាក់​១​គ្រាប់​ក្នុង​ការ​ប្រកួត​ព្រឹក​មិញ​នេះ។

ប្រេស៊ីល​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​បាន​កក់​កៅអី​យ៉ាង​ងាយ​ស្រួល​សម្រាប់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ជាមួយ​ វ៉េណេស៊ុយអេឡា​ សម្រាប់​ពូល​ A បន្ទាប់​ពី​មាន៧​ពិន្ទុ​ ឈ្នះ​២​ ស្មើ​១​ពី​៣​ប្រកួត​កន្លង​មក៕​​

ប្រភព៖ theguardian   អត្ថបទ៖ រ័ត្ន