មក​មើល​បាល់​ No Look ទាំង​៦​គ្រាប់​មុន​របស់​ Firmino

  • 2019-06-23 03:02:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Roberto Firmino បាន​ប្រើ​ក្បាច់​ No Look ស៊ុត​បញ្ចូល​ទី​សារ​ជា​ថ្មី​ក្នុង​ការ​ប្រកួត​បិទ​ពូល A ​របស់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​នៅ​ពាន Copa America។

ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​ ​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​ពីរ​ក្នុង​ការ​ប្រកួត​ដែល​ប្រេស៊ីល​បាន​យក​ឈ្នះ​ ប៉េរូ​ ៥-០ ដោយ​គ្រាប់​បាល់​នេះ​កើត​ឡើង​ក្រោយ​​ Firmino ​រារាំង​ការ​ទាត់​របស់​អ្នក​ចាំ​ទី​ប៉េរូ​ធ្វើ​ឲ្យ​បាល់​ខ្ទាត​បុក​បង្គោល​ទី​ហើយ​រូប​គេ​យក​បាល់​បាន​សារ​ជា​ថ្មី​ និង​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​តែ​ម្ដង។​

យ៉ាង​ណា​វា​​មិន​មែន​ជា​គ្រាប់​បាល់​ No Look លើក​ដំបូង​របស់​កីឡាករ​សាំបា​ ពាក់​លេខ​២០​នេះ​ឡើយ​ ពោល​គឺ​ជា​គ្រាប់​បាល់​ No Look ទី​៧​ក្នុង​អាជីព​ និង​លើក​ទី​ពីរ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល។​ No Look ៥​គ្រាប់​ផ្សេង​ទៀត​ Firmino ធ្វើ​បាន​៤​ដង​ជាមួយ​ Liverpool និង​១​ដង​ជាមួយ​ Hoffenheim៕

សូម​ទស្សនា​វីដេអូ​គ្រាប់​បាល់​ No Look ទាំង​៧​ដង​របស់​ Firmino៖

ប្រភព៖ YouTube   អត្ថបទ៖ រ័ត្ន