ខៀវ សាម៉េត ​ថា AFF ​គាំទ្រ​ក្នុង​ការ​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ World Cup 2034 ​

  • 2019-06-25 03:03:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ខៀវ សាម៉េត ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន ​បាន​បញ្ជាក់​ថា​លោក​សប្បាយ​ចិត្ត ​និង​គាំទ្រ​ជា​និច្ច​ចំពោះ​បំណង​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​ចង់​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup 2034 ។

លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ​ Prayut Chan-o-cha ​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​ថា​មេ​ដឹក​នាំ​កំពូល​​អាស៊ាន​បាន​​សម្រេច​រួម​គ្នា​ដើម្បី​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ Fifa World Cup ​ឆ្នាំ​២០៣៤ ​ប៉ុន្តែ​មិន​​ទាន់​បង្ហាញ​កាល​បរិច្ឆេទ​ច្បាស់​លាស់​ឡើយ​ដោយ​ត្រូវ​ការ​សិក្សា​លំអិត​ថែម​ទៀត។

ការ​អះអាង​បែប​នេះ ធ្វើ​ឱ្យ​លោក ខៀវ សាម៉េត ​ប្រធាន​សហព័ន្ធ AFF ​សប្បាយ​ចិត្ត​និង​គាំទ្រ​ពេញ​ទំហឹង។ ​លោក​បាន​និយាយ​ទៅ​កាន់ ​straitstimes ​ថា​៖ “​វា​តែងតែ​ជា​ជំហរ​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​មាន​សេដ្ឋី​ធំ​លំដាប់​ទី​៣​នៅ​អាស៊ី ​និង​លំដាប់​ទី​៧​នៅ​លើ​លោក​នេះ។ យើង​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដោយ​ជោគជ័យ​ព្រឹត្តិការណ៍ FIFA World Cup។ AFF ​នឹង​សិក្សា​ស្វែង​រក​ចំណុច​ដែល​យើង​អាច​ដេញ​ថ្លៃ​បាន”៕

រូបភាព៖ FFC

ប្រភព៖ Straitstimes   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម