ធ្វើដំណើរឆ្លងពេលវេលា ដោយឆូយ ប៊ុនសុខហេង
- 2019-06-25 07:05:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើដំណើរឆ្លងពេលវេលា ដោយឆូយ ប៊ុនសុខហេង
ចន្លោះមិនឃើញ
មានដែលឆ្ងល់ទេ ថាតើមនុស្សជំនាន់មុនគេរស់នៅយ៉ាងម៉េចទៅ? ហើយតើពេលអង្គរវត្តទើបត្រូវបានយើងបង្កើត តើអ្នកភូមិអ្នកស្រុកមានអារម្មណ៍យ៉ាងដូចម្តេចពេលគាត់បានទៅលេងប្រាសាទនេះម្តងៗ? ដែលនឹកដល់ជំនាន់មុនដែលមិនទាន់មានឡាន មិនមានបដាផ្សាយពាណិជ្ជកម្ម ហើយក៏គ្មានភ្ញៀវទេសចរណ៍រាប់រយនាក់ជ្រៀតជាមួយយើងនោះ? គិតទៅដូចនៅភពផ្សេងអញ្ចឹង!
ដោយសារចំងល់នេះហើយ បានធ្វើឲ្យលោក ឆយ ប៊ុនសុខហេងចាប់ផ្តើមមានគំនិតចង់ភ្ជាប់អតីតកាលជាមួយបច្ចុប្បន្នកាលតាមរយៈរូបថត។ គាត់ក៏បានចាប់ផ្តើមប្រមែលប្រមូលរូបថតពីជំនាន់ដើម ហើយតាមដានស្វែងរកទីកន្លែងដែលគេបានថតរូបទាំងនោះដើម្បីប្រៀបធៀបគ្នា។ ខ្លះជាង ១០ ឆ្នាំមុន ២០ ឆ្នាំមុន ឬដល់ទៅ ១០០ ឆ្នាំមុនឯណោះ!
តោះប្រុងប្រៀបហើយនៅ? មួយ… ពី .. បី! យើងនាំគ្នាធ្វើដំណើរឆ្លងពេលវេលាជាមួយគ្នា!
ឆូយ ប៊ុនសុខហេង គឺជាសិល្បករថតរូប គូររូបតាមផ្លូវ ក៏ដូចជាគូររូបឌីជីថលផងដែរ! មិនត្រឹមតែប៉ុណ្ណឹង គាត់ថែមទាំងមានជំនាញក្នុងការច្នៃម៉ូដពុម្ពអក្សរខ្មែរទៀតផង! បើសិនជាចាប់អារម្មណ៍លើស្នាដៃរបស់គាត់ ក៏អាចទៅតាមដានគាត់តាមហ្វេសប៊ុកបានផងដែរ! (ណាមួយគាត់មហាកំប្លែងទៀតផង ធានាថាតាមដានគាត់មិនខកចិត្តទេ) ហេហេ។
អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយផ្តោតលើចំណេះដឹងចិត្តវិទ្យា សិល្បៈ និងការអភិវឌ្ឍខ្លួន
បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com