ប្រធានក្រុមជម្រើសជាតិនារីអាមេរិក ប្ដេជ្ញាថាមិនទៅសេតវិមានទេ បើបានឈ្នះ World Cup
- 2019-06-26 11:56:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្រុមជម្រើសជាតិនារីអាមេរិក ប្ដេជ្ញាថាមិនទៅសេតវិមានទេ បើបានឈ្នះ World Cup
ចន្លោះមិនឃើញ
ក្នុងពេលថ្មីៗនេះ សហប្រធានក្រុមជម្រើសជាតិសហរដ្ឋអាមេរិកកីឡាការនី Megan Rapinoe បានប្រាប់អ្នកសារព័ត៌មានថា នាងនឹងមិនទៅកាន់សេតវិមានទេ បើសិនជាក្រុមជម្រើសជាតិរបស់នាងបានឈ្នះពាន FIFA Women's World Cup ឆ្នាំ២០១៩ នេះ។
អ្នករាយការណ៍មកពីទស្សនាវដ្ដីបាល់ទាត់ Eight by Eight បានធ្វើការសាកសួរខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំនេះថា៖ '' តើនាងមានអារម្មណ៍រំភើបទេ ដែលបានទៅកាន់សេតវិមាន បើក្រុមជម្រើសជាតិអាមេរិកឈ្នះពានបាល់ទាត់នារីពិភពលោក? ''
ពេលនោះនាងបានឆ្លើយថា៖ " ភើយ! ខ្ញុំនឹងមិនទៅសេតវិមានទេ (Psssh, I'm not going to F###### White House) មិនស្រួលគេមិនអញ្ជើញយើងផង " ។
នៅពេលនេះដែរ ក្រុមជម្រើសជាតិនារីសហរដ្ឋអាមេរិក នឹងត្រូវប៉ះក្រុមជម្រើសជាតិនារីបារាំង នៅក្នុងវគ្គ ៨ក្រុមចុងក្រោយនៃពានបាល់ទាត់នារីពិភពលោក៕