នាយ​ព្រែក និង​មិត្ត​រួម​អាជីព ចេញ​មក​ច្រៀង​រំលែក​ទុក្ខ​កម្មករ​ដែល​ស្លាប់​យ៉ាង​លន្លង់លន្លោច

  • 2019-06-27 03:26:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយ ព្រែក បាន​វិវត្ត​ខ្លួន​ពី​តារា​សម្ដែង មក​ជា​ពិធី​ករ​ទូរទស្សន៍ ឥឡូវ​នេះ ក៏​ហក់​មក​ច្រៀង​ថែម​ទៀត ក្រោយ​ពេល​កើត​ហេតុការណ៍​បាក់​រំលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ ២៨ នាក់ និង​របួស​២៦នាក់​ផ្សេង​ទៀត។

នាយ ព្រែក បាន​រួម​គ្នា​ជាមួយ​មិត្ត​រួម​អាជីព​ផ្សេង​ទៀត ចេញ​មក​ច្រៀង​យ៉ាង​លន្លង់លន្លោច​តាម​រយៈ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា "សោកនាដកម្ម" របស់​ផលិតកម្ម "មរតក​មេឌា" ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​បង​ប្អូន​រួម​ជាតិ​ដែល​បាន​បង់​ជីវិត​ក្នុង​ហេតុការណ៍​ដែល​គ្មាន​នរណា​នឹក​ស្មាន​ដល់។ ក្នុង​ន័យ​នេះ​ដែរ ក៏​ដើម្បី​​ជូន​ដំណើរ​ដួង​ព្រលឹង ឬ​វិញ្ញាណក្ខន្ធ​របស់​អ្នក​ស្លាប់​ទាំង​អស់​បាន​ទៅ​យោន​យោគ​យក​កំណើត​នៅ​ឋាន​សុគតិភព និង​សុំ​ជាតិ​ក្រោយ កុំ​ឲ្យ​មាន​អាយុ​ខ្លី​ដូច​ជាតិ​នេះ​ទៀត។

តាម​រយៈ​បទ ដ៏​ក្រៀម​​ក្រំ នាយ ព្រែក ត្បិត​ថា កម្រ​ឃើញ​ច្រៀង ប៉ុន្តែ​សំឡេង​របស់​នាយ ពីរោះ និង​មាន​ទឹក​ដម​ល្អ​មិន​ធម្មតា។ លើស​ពី​នេះ​ទៀត​សោត ក្នុង​បទ​ពេញ​ដោយ​មរណៈ​ទុក្ខ​នេះ លោក​បាន​ច្រៀងទួញ​ថ្ងូរ​គួរ​ឲ្យ​ស្រណោះ ជួស​សាច់​ញាតិ​បង​ប្អូន​កម្មករ​ដែល​ពលី៕

ស្ដាប់​នាយ ព្រែក និង​មិត្ត​រួម​អាជីព​ផ្សេង​ទៀត ទួញ​ថ្ងូរ​គួរ​ឲ្យ​ស្រណោះ​តាម​រយៈ​បទ "សោក​នាដកម្ម" ទាំង​អស់​គ្នា

អត្ថបទ៖ ទារិកា