អស្ចារ្យ! អេស្ប៉ាញ យក​ឈ្នះ​អាល្លឺម៉ង់ លើក​ពាន EURO U21 ជា​លើក​ទី​៥

  • 2019-07-01 02:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​អេស្ប៉ាញ បាន​យក​ឈ្នះ​ក្រុម​អាល្លឺម៉ង់ លទ្ធផល ២-១ គ្រង​ពាន European Under-21 Championship ជា​លើក​ទី​៥​ក្នុង​ប្រវត្តិសាស្ត្រ កាល​ពី​យប់​មិញ។

Fabian Ruiz ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ​អេស្ប៉ាញ ដោយ​ការ​អូស​ទាត់​ពី​​ចម្ងាយ​ជិត​២៣​ម៉ែត្រ​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ ក្រោយ​មាន​ការ​បញ្ជូន​ពី  Mikel Oyarzabal។ Dani Olmo ជា​អ្នក​រក​គ្រាប់​ទី​ពីរ​ឲ្យ​អេស្ប៉ាញ មុន​ពេល​កីឡាករ Nadiem Amiri រក​បាន​មួយ​គ្រាប់​វិញ​ឲ្យ​អាល្លឺម៉ង់​​នៅ​ចុង​ម៉ោង។

យ៉ាងណាមិញ លទ្ធផល​នេះ​​បាន​បញ្ចប់​ដល់​៩០​នាទី​មានន័យ​ថា​ អេស្ប៉ាញ​បាន​យក​ឈ្នះ​​អាល្លឺម៉ង់ ២-១ ក្លាយ​ជាមួយ​ម្ចាស់​ពាន Euro U21 ជា​លើក​ទី​៥៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី