Benitez ចេញ​សារ​បកស្រាយ​ពី​មូលហេតុ​នៃ​ការ​ចាកចេញ​ពី Newcastle

  • 2019-07-01 11:22:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់ការ​ក្លឹប Newcastle United លោក Rafael Benitez បាន​ចេញ​សំបុត្រ​មួយ​ក្នុង​គោលបំណង​អរគុណ​អ្នកគាំទ្រ​ក្លឹប ក៏​ដូច​ជា​បង្ហាញ​ពី​ចំណាប់​អារម្មណ៍ និង​មូលហេតុ​នៃ​ការ​ចាកចេញ​ក្លឹប​ Premier League ផង​ដែរ។

សំបុត្រ​នោះ​មាន​ខ្លឹមសារ​ថា​៖ " [...] ខ្ញុំ​ចង់​បន្ត​នៅ​ជាមួយ​ក្លឹប​ដែរ ប៉ុន្តែ​ខ្ញុំ​មិនមែន​ចង់​តែ​បន្ត​កុងត្រា​ទេ ខ្ញុំ​ចង់​នៅ​ជា​ផ្នែក​របស់​គម្រោង​របស់​ក្លឹប។ ជា​អកុសល វា​សរ​បញ្ជាក់​ឃើញ​កាន់​តែ​ច្បាស់​ថា ថ្នាក់​ដឹកនាំ​កំពូល​ៗ​របស់​ក្លឹប​មិន​មាន​ទស្សនៈ​ដូច​គ្នា​ជាមួយ​នឹង​ខ្ញុំ... " ។

“ ខ្ញុំ​មាន​អារម្មណ៍​ក្រៀមក្រំ​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​សោកស្ដាយ​ឡើយ​ចំពោះ​សេចក្ដីសម្រេចចិត្ត​របស់​ខ្ញុំ ហើយ​ខ្ញុំ​មាន​មោទនភាព​ទៅ​នឹង​អ្វី​ដែល​យើង​សម្រេច​បាន​ទាំង​អស់​គ្នា " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កុងត្រា​របស់​លោក Rafael Benitez ជាមួយ​នឹង​ក្លឹប Newcastle United បាន​អស់​សុពលភាព​ហើយ​ត្រឹម​ថ្ងៃ​នេះ។ លោក​បាន​ដឹកនាំ​ក្លឹប​នេះ អស់​រយៈពេល​ ៣​រដូវ​កាល ដោយ​ក្នុង​នោះ​លោក​បាន​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​លីគ​លំដាប់​ទី ២ របស់​អង់គ្លេស៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី