អស្ចារ្យ! ​ជេសា ខាន់ ​កម្ពុជា ​ជាប់​លេខ​១​លើ​លោក ​ប្រភេទ​ខ្សែ​ក្រវាត់​ពណ៌​ស្វាយ​ហើយ​

  • 2019-07-02 01:43:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជេសា ខាន់ ​កីឡា​ការិនី ជឺជីតស៊ូ ​កម្ពុជា ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ​លើ​លោក ក្នុង​ប្រភេទ​ខ្សែ​ក្រវាត់​ពណ៌​ស្វាយ​ហើយ​។ នេះ​បើ​តាម​សាមី​ខ្លួន​បាន​បញ្ជាក់​លើ​បណ្ដាញ​សង្គម។

ជេសា ​ទើប​ទទួល​បាន​ខ្សែ​ក្រវាត់​ពណ៌​ស្វាយ​នេះ ​៦​ខែ​ប៉ុណ្ណោះ ​ប៉ុន្តែ​ការ​អភិវឌ្ឍ​ខ្លួន​របស់​នាង​ពិត​ជា​លឿន ​និង​ខ្លាំង​ខ្លា​មែនទែន។ ​រហូត​ដល់​ពេល​នេះ ​ត្រឹម​កម្រិត​ខ្សែ​ក្រវាត់​ពណ៌​ស្វាយ គឺ​នាង​ជា​អ្នក​ជាប់​លេខ​១​ទៅ​ហើយ។ កីឡា​ការិនី​កម្ពុជា ​ដែល​កើត​នៅ​អាមេរិក​នេះ ​បាន​បញ្ជាក់​ទៀត​ថា​នេះ​គ្រាន់​តែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ ​នាង​នឹង​ខំ​ប្រឹងប្រែង​បន្ដ​ទៀត ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម។

កីឡា​ការិនី​វ័យ​ក្មេង​​ ជេសា ខាន់​ បាន​បង្កើត​​ប្រវត្តិ​ឲ្យ​កម្ពុជា​ក្នុង​ការ​ឈ្នះ​មេដាយ​មាស​ពី​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​ឆ្នាំ​២០១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​ក្នុង​ប្រភេទ​កីឡា​ជឺជិតស៊ូ។ ​នាង​ក៏​នឹង​តំណាង​ឱ្យ​កម្ពុជា ​ចូល​ប្រកួត​ព្រឹតឹ្តការណ៍ ស៊ីហ្គេម ​នៅ ប្រទេស​ហ្វីលីពីន​នា​ចុង​ឆ្នាំ​នេះ​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ