នៅ​មុន​ពេល​វិល​មក Juve វិញ Buffon បដិសេធ​ក្លឹប​នៅ PL

  • 2019-07-04 12:43:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់ងារ​របស់​អ្នក​ចាំទី​ចាស់​វស្សា​ជនជាតិ​អ៊ីតាលី​កីឡាករ Gianluigi Buffon លោក Silvano Martinaបាន​ទម្លាយ​ប្រាប់​សារព័ត៌មាន​ Daily Mail ថា Buffon មាន​គេ​ដាក់​សំណើ​មក​ច្រើន​ណាស់ ដោយ​ក្នុង​នោះ​មាន​ក្លឹប​មក​ពី Premier League និង​លីគ​ធំៗ​មួយ​ចំនួន​ទៀត​។

លោក​បាន​និយាយ​ថា​៖ " មាន​គេ​ដាក់​សំណើ​ចង់​បាន​ Buffon ច្រើន​ណាស់ ដែល​មាន​ដូច​ជា Premier League និង​លីគ​ធំៗ​ជា​ច្រើន​ទៀត ប៉ុន្តែ​ខ្ញុំ​មិន​បញ្ចេញ​ឈ្មោះ​ទេ " ។

លោក​បាន​បន្ត​ថា៖ " Buffon ចូលចិត្ត​ធ្វើការ​សម្រេច​ចិត្ត​តាម​បេះដូង​របស់​គេ មិន​មែន​ធ្វើ​ការ​សម្រេច​ចិត្ត​សម្រាប់​កាបូប​លុយ​របស់​គេ​ទេ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ចាំ​ទី​អ៊ីតាលី​រូប​នេះ​មាន​វ័យ ៤១​ឆ្នាំ​ហើយ។ កីឡាករ​រូប​នេះ​ដែរ បាន​ប្រកប​អាជីព​នៅ​ក្រៅ​ប្រទេស​អ៊ីតាលី​បាន​តែ​ឆ្នាំ​ ក៏​ត្រលប់​មក​វិញ ហើយ​ត្រលប់​មក​ក្លឹប​ Juventus ដោយ​ខណៈ​ពេល​នេះ​ គេ​ស្ថិត​ក្នុង​ដំណាក់កាល​ត្រួត​ពិនិត្យ​សុខភាព៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម