Robben ចូល​និវត្តន៍​ពី​បាល់ទាត់​ត្រឹម​វ័យ​៣៥​ឆ្នាំ​

  • 2019-07-05 03:07:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​បម្រើ​ក្រុម​​ Bayern Munich និង​ Chelsea កីឡាករ Arjen Robben បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​បាល់ទាត់​ត្រឹម​វ័យ​៣៥​ឆ្នាំ។​​

Robben សញ្ជាតិ​ហូឡង់​​ផុត​កុងត្រា​ជាមួយ​ Bayern ក្នុង​​ខែ​មិថុនា​កន្លង​ទៅ​ ហើយ​រូប​គេ​មិន​សូវ​បាន​បង្ហាញ​ខ្លួន​លើ​ទី​លាន​ប៉ុន្មាន​ទេ​នៅ​រដូវ​កាល​មុន​ដោយ​សារ​ញាំញី​នឹង​របួស។​ ខ្សែ​បម្រើ​ល្បឿន​លឿន​រូប​នេះ​ធ្លាប់​លេង​នៅ​ Real Madrid និង​ PSV មួយ​រយៈ​​ និង​​ចាប់​ផ្ដើម​អាជីព​លើក​ដំបូង​ជាមួយ​ក្លឹប​ FC Groningen កាល​ពី​១៩​ឆ្នាំ​មុន។​

រូប​គេ​ឈ្នះ​ពាន​ជា​ច្រើន​ជាមួយ​ក្លឹប​ផ្សេង​ៗ​គ្នា​មាន​ដូចជា​ពាន​ Bundesliga ៨​ដង​ និង​ Champions League ១​ដង​ជាមួយ​ Bayern និង​ Premier League ២ដង​ជាមួយ​ Chelsea ក្នុង​ឆ្នាំ​២០០៥​ និង​២០០៦។​​

តារា​ឆ្នើម​សញ្ជាតិ​ហូឡង់​ត្បិត​មិន​សូវ​ជោគជ័យ​ជាមួយ​ Real Madrid តែ​បាន​ឈ្នះ​ La Liga រដូវ​កាល​ដំបូង​ក្នុង​ឆ្នាំ​២០០៧​ ហើយ​នៅ​ជម្រើស​ជាតិ​វិញ​រូប​គេ​លេង​បាន​៩៦​ប្រកួត​ ជួយ​ហូឡង់​រង​ជើង​ឯក​ World Cup ក្នុង​ឆ្នាំ​២០១០​ ដោយ​ចាញ់​អេស្ប៉ាញ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ រ័ត្ន