Arsenal ​ចង់​បាន Marcelo ​ពី Real Madrid ​រដូវ​ក្ដៅ​នេះ​

  • 2019-07-05 09:56:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កាំភ្លើង​ធំ Arsenal ​ចង់​បាន​ខ្សែ​ការពារ Marcelo ​នា​រដូវ​ក្ដៅ​នេះ​ពី​ក្រុម Real Madrid ​ក្រោយ​ពី​កីឡាករ​ប្រេស៊ីល​លេង​មិន​បាន​ល្អ​កាល​ពី​រដូវ​កាល​មុន​។

មាន​ប្រភព​នៅ​អេស្ប៉ាញ​ជា​ច្រើន​បាន​បញ្ជាក់​ថា​លោក Zidane ​ដែល​ទិញ Ferland Mendy ​មក​ក្នុង​តម្លៃ​ខ្លួន​៤៧​លាន​ផោន​នោះ គឺ​ដើម្បី​មក​ត្រៀម​ជំនួស Marcelo ​នេះ​ឯង ដែល​ធ្វើ​មិន​បាន​ល្អ​សោះ​កាល​ពី​រដូវ​កាល​មុន។ ​ដូច្នេះ​ហើយ ​ទើប​ក្រុម Arsenal ​ចង់​នាំ​យក​កីឡាករ​ល្បឿន​លឿន​រូប​នេះ​ទៅ​លេង​នៅ​អង់គ្លេស​ម្ដង។

មុន​ឈាន​ដល់​កាំភ្លើង​ធំ​នេះ មាន​ក្លឹប​ជា​ច្រើន​ផង​ដែរ ដែល​ចង់​បាន Marcelo ​ក្នុង​នោះ​មាន Juventus , PSG ​និង AC Milan ​ជា​ដើម។ ខ្សែ​ការពារ​រូប​នេះ លេង​ឱ្យ​ក្រុម Real Madrid ​អស់​រយៈ​ពេល​១៣​រដូវ​កាល​មក​ហើយ​និង​បាន​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន៕​

ប្រភព៖ Dailymail   អត្ថបទ៖ កុលាប